ហួសចិត្ត! តាហួរ សុីដីស្ពានបុរាណ្យជិតអស់ហើយ ទើបចេញវីដេអូ សុំទោសសម្តេចតេជោ ឯកឧត្តម កែ គឹមយ៉ាន និងអភិបាលខេត្ត…(មានវីដេអូ)

បន្ទាប់ពីអាជ្ញាធរឲ្យម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ ចាក់បំពេញដីឡើងវិញនៅកន្លែងកាយជើងស្ពានដែក ឥលូវនេះម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ បានចេញវិដេអូសុំទោសជាសាធារណៈ ដោយគាត់បានរៀបរាប់និងសរសេរថា៖ ខ្ញុំបាទឈ្មោះ អុឹង ប៊ុនហួរ សុំធ្វើការសុំទោសជាសាធារណៈចំពោះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​🙏 សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន🙏 ឯកឧត្តម នាយឧត្តមសេនីយ៌ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោជំទាវ ម៉ៅ ម៉ាល័យ🙏 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ🙏 លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងថ្នាក់ដឹកនាំ អជ្ញាធរគ្រាប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល!ករណីខ្ញុំបាទបានជួលគ្រឿងចក្រ ដើម្បីធ្វើការកាយដីស្តារ បាតស្ទឹងទឹកថ្លា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយគ្រឿងចក្របានកាយជ្រុលជិតដល់គល់ស្ពានដែក ដែលបានបង្កនូវកំហុសមួយនេះឡើង ។ខ្ញុំបាទមានការសោកស្តាយ និងសុំអភ័យទោស ហើយព្រមទទួលនូវកំហុសឆ្គងមួយនេះ ដោយគិតដល់ត្រឹមថ្ងៃទី 23 ខែ សីហា ឆ្នាំ 2020 ខ្ញុំបាទ បានចាក់ដីបំពេញគល់ស្ពានអោយល្អដូចដើមវិញតាមលក្ខណៈបច្ចេកទេស ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអាជ្ញាធរ និងមន្រី្តជំនាញ ។🙏សូម សម្តេច ឯកឧត្តម លោកជំទាវ អស់លោក ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មេត្តាទទួលនូវការសុំទោស និង ការគោរពអំពីខ្ញុំបាទ ដោយក្តីអនុគ្រោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានោះដែរ លោក​ សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានលើកឡើងថា ៖ ករណីកាយយកអាចម៍ដីនេះ លោក អ៊ឹង ប៊ុនហួរ បានកាយរហូតប៉ះពាល់ដល់គ្រឹះសសរស្ពាន ដូច្នេះត្រូវឲ្យគាត់យកដីទៅចាក់វិញធ្វើឲ្យដូចដីធម្មជាតិវិញ ក្នុងនោះដែរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានឲ្យដឹងដែរថា ៖ ពីមុនមន្ត្រីនៃមន្ទីរជំនាញរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានចុះវាស់វែង កំណត់ព្រំដីឲ្យគាត់ហើយ តែគាត់បានចាកដីរំលោភដីចំណីស្ទឹង ជាវិធានការ ឲ្យគាត់កាយដីដែលចាក់រំលោភយកដីចំណីស្ទឹងនោះចេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងផងដែរថា ៖ លោក អ៊ឹង ប៊ុនហួរ នេះ អាជ្ញាធរក្រុងបានចុះធ្វើការណែនាំនិងហាមឃាត់គាត់ ចំនួន២លើករួចមកហើយ តែលើកនេះធ្ងន់ធ្ងរណាស់គាត់បានឲ្យកម្មករជីកយកដីបាតស្ទឹងរហូតដល់គ្រឹះសសរស្ពានដែក ដែលជាស្ពានប្រវត្តិសាស្ត្រ អាជ្ញាធរក៏លើកទឹកចិត្ត និងតែងតែផ្សព្វផ្សាយដែរ ក្នុងការស្តារស្ទឹង ឬបឹង ឲ្យជ្រៅ ដើម្បីរក្សាទឹកទុកប្រើប្រាស់ តែក៏ត្រូវធ្វើការស្នើសុំពីអាជ្ញាធរផងដែរ ។ ជាមួយគ្នានោះដែរ លោក អ៊ឹង ប៊ុនហួរ ក៏បានទទួលស្គាល់ថាខ្លួនគាត់បានធ្វើនេះជ្រុលប៉ះដល់ជើង គ្រឹះសសរស្ពាន តែនេះគឺកម្មកររបស់គាត់ជីកកាយ តែលោក ទទួលស្គាល់ និងធ្វើតាមការណែនាំរបស់ក្រុមការងារទាំងអស់៕ ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

Related posts

Leave a Comment