មហាជនផ្ទុះប្រតិកម្មខ្លាំង លើអ្នកនិពន្ធម្នាក់ បោះពុម្ពសៀវភៅសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ…

កាលពីថ្មីៗនេះ មានការផ្ទុះរិះគន់ជាខ្លាំងចំពោះអ្នកនិពន្ធម្នាក់ដែលនិពន្ធសៀវភៅ ដោយមានផ្នែកខ្លះក្នុងសៀវភៅនោះ បានប្រើប្រាស់អក្សរឡាតាំងជាសំនៀងខ្មែរ បន្ទាប់ពីរូបគេបានបង្ហោះស្នាដៃពិន្ធថ្មីរបស់ខ្លួន ទៅក្នុងបណ្តាញទំទាក់ទំនងសង្គម ។ ក្រោយមកក៏មានអ្នកចែករំលែក និង រិះគន់ធ្ងន់ៗទៅលើអ្នករូបនោះ ក្នុងនាមជាអ្នកនិពន្ធម្នាក់បែរជាមិនលើកស្ទួយអក្សរសាស្ត្រជាតិខ្លួន បែរជាសរសេរបោះពុម្ពសៀវភៅដូចក្មេងស្ទាវៗនិយមសរសេរលើលើហ្វេសប៊ុកទៅវិញ ។

ជុំវិញការរិះគន់នេះគេឃើញមានទំព័រផេកឈ្មោះថា ទស្សនវិជ្ជា បានឡើកឡើងថា ៖ « អក្សរជាតិគឺជាដួងព្រលឹងជាតិតាំងខ្លួនសុទ្ធតែជាអ្នកនិពន្ធ តែមិនអាចសរសេរអក្សរជាតិខ្លួនបាន ។ខ្ញុំលែងឆ្ងល់ហើយ ថាម៉េចបានជាមានយុវជន យុវតីកម្ពុជាលែងសរសេរអក្សរសាសន៍ជាតិខ្លួនលើបណ្តាញទំនាក់ទំនងសង្គមអស់» ។

មួយវិញទៀត គណីយហ្វេសបុកឈ្មោះ Mesa Love LyMa បានរិះគន់ធ្ងន់ៗថា« ស្អីគេ..!! ធ្វើអ៊ីចឹងកើតទៀត អង់គ្លេស មិនចំ អង់គ្លេស ខ្មែរ មិនចំ ខ្មែរ កោតតែហ៊ានបោះពុម្ពផ្សាយដែរ. បើមិនបានជួយអីដល់ជាតិទេ សូមកុំបំផ្លាញថែមទៅបានហើយលោក។ ខ្មែរចាស់ពីមុន ប្រឹងប្រែងរក្សា អក្សរខេមរា ពីដៃបារាំង ដែលគេប្រុងប្ដូរ ទៅជាឡាតាំង ខ្មែរស៊ូយ៉ាងខ្លាំង រហូតជោគជ័យ។ ប៉ុន្តែខ្មែរថ្មី សម័យហ្វេសប៊ុក រៀនច្រើនគ្រប់មុខ ដល់វិទ្យាល័យ ខ្លះចប់បរិញ្ញា ភ្លើលែងដឹងអី ដើរតាមសម័យ ចោលអក្សរខ្មែរ។»

ជាការពិតណាស់ សព្វថ្ងៃយើងឃើញមានយុវជន យុវតីមួយចំនួនតែងសរសេរ អក្សរឡាតាំងជាសំនៀងខ្មែរ ជារឿយៗ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។ កត្តានេះក៏ជាការបារម្ភមួយដែលអាចធ្វើឱ្យយុវជន យុវតីខ្មែរ ភ្លេចថាអ្វីជាអក្សរជាតិខ្លួន ពាក្យណាជាពាក្យខ្មែរ សំនៀងខ្មែរ ហើយក៏អាចធ្វើឱ្យយុវជនលែងចាប់អារម្មណ៍លើអក្សជាតិខ្លួនផងដែរ។ ដើម្បីលើកកម្ពស់អក្សរជាតិខ្មែរយុវជនគួរសរសេរអក្សរខ្មែរ ឱ្យបានច្រើនលើបណ្តាញទំនាក់ទំនង ជាជាងការសរសេរអក្សរឡាតាំងជំនួសអក្សរខ្មែរ៕

Related posts

Leave a Comment