នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព អង្គុយញុំអាហារ២នាក់ ភរិយារបស់ខ្លួន មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។ ឧកញ៉ា ក៏បានភ្ជាប់សារដ៏គួឲ្យចាប់អារម្មណ៍មួយផងដែរ ថា ៖
“ដើម្បីថែរក្សាសុខភាព អោយរស់បានយូរបន្តទៀត នាំយាយមកចូលហាងម្ហូបចិន ទុងលុក តែហូបបបរសទេ លោកគ្រូពេទ្យបានហាមថា បើចង់រស់បានយូរ ត្រូវតែខំតម និងហាត់ប្រាណ អោយបានទៀងទាត់ផង បើយើងថែរក្សាសុខភាពមិនបានហើយនោះ អ្វីៗជាទីស្រឡាញ់ទាំងអស់ រួមទាំងអាយុជីវិត ទ្រព្យសម្បត្តិ ក៏ត្រូវតែបាត់បង់ផងដែរ។”។
ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ សែនស្រឡាញ់ណាស់, ជីវិតក្មួយសុំមិនអ្វីច្រើនទេ លោក អ៊ុំ សុំត្រឹមឃើញ លោកអ៊ុំ បង្ហោះរូបភាព ក៏សប្បាយចិត្ត និងរំភើបចិត្តដែរ លោកអ៊ុំ (ដោយក្ដីគោរព), សូមថែសុខភាបផងលេាកទាំងពីរ, គោរពជូនពរសុខភាពល្អ ព្រមទំាងនៅមានពាក្យជូនពរជាច្រើនទៀត សម្រាប់ ឧកញ៉ា និងលោក ជំទាវ៕