មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយមា នការសហ ការ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិ ត្យផលិត ផលម្ហូបអា ហារ នៅក្នុងផ្សារក្តាម ខេត្តកែប។
ក្នុងសកម្មភាព ត្រួតពិនិត្យ មន្ត្រីជំនាញបា នធ្វើការវិភាគបឋម រកសារធាតុ គីមីហាម ឃាត់ នៅលើបង្គា ចំនួន ២៣ តូប ដើម្បីស្វែងរកសា រធាតុគីមីហាម ឃាត់ដែលធ្ វើអោយប៉ះ ពាល់ដល់ សុខ ភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើកា រត្រួតពិនិត្យរកភាព មិនអនុ លោមនៅលើ សំបក វេចខ្ចប់ផលិត ផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរក ឃើញបង្គាដែលមាន ផ្ទុកសា រធាតុស្រដៀងចា ហួ យចំនួន ៣៩ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេ តុដកហូត បង្គាទាំងនោះ ដើម្បីយក ទៅដុតកម្ទេចចោល ភ្លាមៗ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បា នធ្វើការណែនាំដ ល់អាជី វករផ្សេងទៀតឱ្យយល់ ដឹង និងអនុវត្តទៅ តាមច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិ តផល ទំនិញ និងសេវា ព្រមទាំ ងច្បាប់ស្តីពីកិច្ចការ ពារអ្នកប្រើប្រាស់ ដើម្បីជៀសវាង បង្កផលប៉ះពាល់ ដល់សុ ខភាពប្រជាពលរដ្ឋ នឹងអា ចប្រឈម ចំពោះ មុខច្បាប់ ថែមទៀត៕