សូមជួយស៊ែរផង! ឧកញ៉ាចរឹកធូរថ្លៃ វាយមនុស្សស្រីរហូតដេកពេទ្យ ព្រោះខឹងមកទារលុយជំពាក់ ៥,៥០០$ពីប្អូនស្រីខ្លួន…

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ មានករណីបង្កការភ្ញាក់ផ្អើលមួយនៅ Sky Bar មួយកន្លែងនៅក្រុងព្រះសីហនុ ដោយនារីម្នាក់ត្រូវបានភាគីកូនបំណុលប្រើហិ ង្សាវ​ា យមកលើនាងរងរបួសត្រូវក្ដោងច្រមុំ រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ ខណៈនាងទារប្រាក់ពីស្ត្រីម្នាក់ទៀតខ្ចីចំនួន ៥៥០០ដុល្លារ អស់រយៈពេល ១ឆ្នាំ មិនព្រមសង បែរធ្វើជាភ្លេចចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Kim Chansothea ដែលត្រូវជាបងស្រីនារីរងគ្រោះបានសរសេររៀបរាប់ដំណើររឿងទាំងអស់ថា៖ «មើលបងអត់ស្គាល់មែន យ៉េន ម៉ារ៉ាណង បានជាថាមិនស្គាល់បង លុយ ៥ ៥០០$ ណាអូន ១ឆ្នាំហើយ! ឥទ្បូវបានជួបចៃដន្យម៉ង ជួបមីកូនបំណុលកំពូលថោក មើលមុខវាធ្វើផ្គើនហ៎ ធ្វើអត់ស្គាល់ ហើយនិយាយថា អត់បានជំពាក់ លុយទៀត ធ្វើដូចអត់ដឹងរឿងអីចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនបំណុលអត់ហេមកវ៉ៃទេ បែរជាបងជាឧកញ៉ាវារអៀសខ្លួន ហេមកច្រទ្បោតជេរបងប្អូនខ្ញុំ ហើយវ៉ៃប្អូនខ្ញុំតែម្តង អ្នកឯងកុំគិតថាងារឧកញ៉ាអ្នកឯង លើកដៃវ៉ៃមនុស្សស្រី នៅទីសាធារណៈហើយរួចខ្លួន មានគេច្រើនណាស់បានឃើញទង្វើអ្នកឯង។ នាងខ្ញុំសង្ឃឹមថា ច្បាប់នឹងមានវិធានការ រកភាពយុត្តិធម៌ជូនប្អូននាងខ្ងុំផង កុំឲ្យអាងមានងារជាឧកញ៉ាដើរបង្កហិ ង្សាតាមចិត្ត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកនារីរងគ្រោះខាងលើ មានឈ្មោះ Xioa Nuan ក៏បានសរសេរលើគណនីខ្លួនផងដែរថា៖ «បើខ្ញុំមិនទទួលបានយុត្តិធម៌ទេ គឺខ្ញុំមិនសុខចិត្តទេ ខ្ញុំនឹងបើកចំហជាសាធារណៈ ដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងថា តើលោក ឧកញ៉ាម្នាក់នោះ ជាអ្នកណា ហើយតើគាត់បានធ្វើអ្វីខ្លះមកលើរូបខ្ញុំ ខ្ញុំគ្មានលុយតតាំងរឿងក្ដីទេ ខ្ញុំមានតែសុំឲ្យពុកម៉ែបងប្អូន ក្នុងបណ្ដាលសង្គមហ្វេសប៊ុក ជួយរកយុត្តិធម៌ឲ្យខ្ញុំផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើជននោះនៅតែមិនបានជាប់ទោសតាមច្បាប់ទៀត ខ្ញុំអស់សង្ឃឹមហើយ ខ្ញុំជាជនរងគ្រោះ តើខ្ញុំត្រូវអស់លុយតតាំងនឹងគេហើយ ត្រូវឈឺខ្លួនទៀតមែនទេ? សូមពុកម៉ែបងប្អូនជួយ share ដើម្បីរកយុត្តិធម៌ឲ្យរូបខ្ញុំផង ព្រោះគិតមកដល់ពេលនេះ កើតហេតុបាន ៣ថ្ងៃហើយ នៅតែមិនឃើញមានអ្វីសោះ ថ្ងៃកើតហេតុយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩៖២០នាទីយប់ នាងខ្ញុំត្រូវបុរសម្នាក់ បានចាប់យកទូរសព្ទដៃរបស់ខ្ញុំបោក ហើយវ៉ៃខ្ញុំទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឈឺចាប់របស់ខ្ញុំគឺ គេបានវ៉ៃនាងខ្ញុំហើយ ព្យាយាមរត់គេចខ្លួនបាត់តាមទ្វារក្រោយ នៅពេលដែលនាងខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខ្ញុំត្រូវការឲ្យមនុស្សម្នាក់នោះ ត្រូវច្បាប់ដាក់ទោស ដើម្បីជាការព្រមានដល់អ្នកក្រោយ ដែលហ៊ានប្រើអំពើហិ ង្សាទៅលើស្រ្តីក្នុងប្រទេសកម្ពុជា ខ្ញុំជឿជាក់ថានឹងមានមនុស្សល្អបរិសុទ្ធមកជួយនាងខ្ញុំបាន»។ ប្រភពបញ្ជាក់បន្ថែមថា ពួកគេមានទាំងរូបភាព និងវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ហាងទៀត បើគ្នីគ្នាកូនបំណុលមិនចូលខ្លួនដោះស្រាយទេ ពួកគេនឹងបញ្ចេញវីដេអូទាំងនោះឲ្យសាធារណជនឃើញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញរឿងរ៉ាវទាំងនោះភ្លាម មហាជនមានដែលជាអ្នកលេងបណ្ដាញសង្គម មានប្រតិកម្មជាខ្លាំង ចំពោះទង្វើបុរសងារជាឧកញ៉ាខាងលើ ព្រោះវាជាអំពើអសីលធម៌សម្រាប់យកមកដោះស្រាយបញ្ហា កុំអាងខ្លួនថាមានងារជាឧកញ៉ាដើរធ្វើបាបគេឯងបានឲ្យសោះ។ ក្នុងនោះដែរមហាជនជាច្រើនបានជំរុញឲ្យភាគីរងគ្រោះដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូន៕(អត្ថបទ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment