តើលោកអ្នកជឿរឿងខ្មោចសង្កត់ទេ? ពេលនេះអ្នកវិទ្យាសាស្រ្ត ចេញមកបកស្រាយមូលហេតុហើយ…

​ជា​មធ្យមមនុស្ស​អាច​នឹងមាន​អាកា​រ​ខ្មោច​សង្កត់​តែមួយ ទៅ​ពីរដង ​ប៉ុណ្ណោះ​ក្នុង​មួយជីវិត ​។ ប៉ុន្តែ​អ្នកខ្លះ​ទំនង​ជាមាន​អាកា​រ​បែបនេះ​រហូតដល់​បី​ដង​ក្នុង​មួយខែ​ឯណោះ​។ បើ​យើង​និយាយ​ដល់​រឿង​ខ្មោច​សង្កត់​នេះ​ឲ្យ​ចំ វា​មិនមែនជា​ការនិយាយ​អំពី​ជំនឿ​អ​រូបិយ​អ្វី​ឡើយ តែ​ជាការ​និយាយ​អំពី​ភាពជាក់ស្តែង​មួយ​ក្នុង​រាងកាយ​មនុស្ស​យើង​ដែល​គេ​ហៅថា Sleep Paralysis​ ។

ដោយយោង​ទៅតាម​សាកលវិទ្យាល័យ Penn State ដែល​សិក្សា​ទៅលើ​បញ្ហា​ខ្មោច​សង្កត់​នេះ​បាន​រកឃើញថា មាន​ប្រជាជន​ប្រមាណ ៨ ​ភាគរយ​ដែរ ដែល​ឧស្សាហ៍​មាន​បញ្ហា​គេង​ខ្មោច​សង្កត់​នេះ ហើយ​ពួកគេ​ច្រើន​តែមាន​បញ្ហា​ផ្លូវចិត្ត​ដូចជា ការបាក់​ទឹកចិត្ត ថប់​អារម្មណ៍ និង​ ការ​គេង​បាត់​ដង្ហើម​ជាដើម ​។ ​ទោះបី ជា​យ៉ាងណាក៏ដោយមនុស្ស​ម្នាក់​ទំនងជា​ងាយ​មាន​បញ្ហា​ខ្មោច​សង្កត់​ណាស់​ កាលណា​ពួកគេ​ឧស្សាហ៍ជួបរឿង​ដូចខាងក្រោម​នេះ ​៖

•​ជា​មនុស្ស​ប្រមឹក​នឹង​គ្រឿង​ស្រវឹង​

•​ស្ត្រេ​ស​ច្រើន​

•​គេង​មិន​ទៀងទាត់​ពេលវេលា​

•​គេង​មិនគ្រប់គ្រាន់ ឬ​ឧស្សាហ៍​គេង​មិន​លក់​

•​គេង​ផ្ងា​

•​មាន​ជំងឺផ្លូវចិត្ត ម្តង​សប្បាយ ម្តង​កើតទុក្ខ​

•​មាន​បញ្ហា​នៃ​ការ​គេង ឬ​រមួលក្រពើ​នៅពេល​យប់​

•​អ្នកប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ជាពិសេស​អាកា​រៈ​ជំងឺ ADHD (Attention Deficit Hyperactivity Disorder) ៕

ចុះបងប្អូនយល់យ៉ាងណាដែរ?

ប្រភព៖​ Popular Magazine

Related posts

Leave a Comment