សុខ ពិសី កាន់តែស្អាតខ្លាំង សម្រស់ប្រៀបដូចព្រះនាងក្នុងរឿងគំនូរជីវចល…

ទោះបីជាមិនសូវបង្ហាញបទចម្រៀងថ្មីយ៉ាងណាក៏ដោយ តែតារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ សុខ ពិសី ក៏តែងតែងបង្ហាញវត្តមានរបស់ខ្លួនក្នុងកម្មវិធីក្រុមហ៊ុនជាច្រើន ដែលនាងជា Brand Ambassadors ដែរ ហើយក្នុងនោះរាល់ការបង្ហាញខ្លួនរបស់តារាចម្រៀងរូបនេះតែងទទួលបានភាពការចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាង ។

ជាការពិតតាំងពីចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង សុខ ពិសី ត្រូវបានជាប់ងារជាតារាមួយរូបតែងតែជ្រើសរើសការតុបតែងខ្លួនបែបឃ្យូដៗគួរឱ្យទាក់ទាញ ហើយមកដល់ពេលនេះ ទោះជារយៈជាច្រើនឆ្នាំហើយក្តីក៏តារារូបនេះនៅតែលេចធ្លោយ៉ាងខ្លាំងក្នុងការតុបតែងខ្លួនយ៉ាងស័ក្តិសម ។

ជាពិសេសនោះគឺសម្រស់កាន់តែក្មេងជាងវ័យរបស់នាង ដោយពីមួយថ្ងៃទៅមួយថ្ងៃ មុខមាត់របស់ សុខ ពិសី កាន់តែស្អាតដូចទៅនឹងដូចតុក្កតាក្នុងគំនូរជីវចលដែលគ្មានទាស់ចំណុចណានោះឡើយ ទោះបីជាពេលខ្លះនាងមិនបាន Make Up ក៏ដោយ ៕

Related posts

Leave a Comment