នារីជនជាតិខ្មែរម្នាក់ ត្រូវមិត្តភ័ក្ដិធ្វេីការជាមួយយកមកបោះបង់ចោលនៅម្ដុំហ្វែត8ក្នុងតំបន់និគមអាំម៉ាតាក់សិធី ស្ថិតនៅក្នុងស្រុកផានថង ខេត្តឈុនបុរី ប្រទេសថៃ ។
នារីខាងលើឈ្មោះ ឈឿន សុខលីន ភេទស្រី អាយុ ២៩ឆ្នាំ ស្រុកកំណើតរស់នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប ស្រុកលេីកដែក ខេត្តកណ្តាល ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានបុរសជនជាតិថៃម្នាក់ដែលបានជួយនារីជនជាតិខ្មែរខាងលេីបានសរសេរនៅក្នុងក្រុមហ្វេសប៊ុកមួយថាគាត់បានប្រទះឃើញនារីជនជាតិខ្មែរខាងលេីដេីរបណ្ដេីរយំបណ្ដេីរនៅតាមដងផ្លូវម្ដុំហ្វែត៨
ក្នុងស្ថានភាពគ្មានកំលាំងកំហែងគ្មានប្រាក់ជាប់ខ្លួន គ្មានញាតិសន្តាននៅតំបន់នេះទៀត ហេីយថែមទាំងមិនចេះនិយាយភាសាថៃទៀតផងពេលឃើញគួរឲ្យអាណិតដូច្នោះបុរសជនជាតិថៃរូបនោះក៏នាំនាងទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍ផានថង
បន្ទាប់មកមានអ្នករត់ម៉ូតូឌុបនៅក្បែរនោះចេះនិយាយភាសាខ្មែរខ្លះៗបានសួរនាំនាងអំពីមូលហេតុដែលកេីតឡើង ហើយនាងបានប្រាប់ថានាងត្រូវមិត្តភ័ក្ដិយកមកបោះបង់ចោល
ហេីយពេលនេះនាងឃ្លានបាយខ្លាំងណាស់ ឮដូច្នោះបុរសជនជាតិថៃចិត្តរធម៌ដែលនាំនាងមកបានទៅទិញបាយទិញទឹកនិងនំមួយចំនួនអោយនាងហូបដេីម្បីបន្ធូរភាពហេវហត់ព្រមទាំងផ្ដល់ប្រាក់បន្តិចបន្តួចដល់នាងសម្រាប់ទិញរបស់ហូបចុកតទៅមុខទៀត។
យ៉ាងក៏សូមអរគុណដល់ បុរសជនជាតិថៃម្នាក់នោះ ដែលជួយនារីជនជាតិខ្មែររបស់យើង៕