គ្រប់គ្នា ប្រហែលជាស្គាល់ច្បាស់ ជាក់ជាមិនខាន អូន រូប៊ី (RUBY) នោះ ដែលជាកូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ហុង ពីវ។ ក្រោយមិនសូវឃើញមុខមួយរយៈ ស្រាប់តែថ្ងៃនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត និងធំប្លែកជាមុនឆ្ងាយណាស់។
ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Barang Barang បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែល អូន រូប៊ី ដែលថតជាមួយម្តាយ ហើយភ្ជាប់សារបញ្ជាក់បន្ថែមថា “ថ្ងៃនេះ សប្បាយចិត្តខ្លាំងណាស់ ដែលបានផាត់មុខជូន អូន រូប៊ី កូនរបស់ ឧញ៉ា ហុងពីវ ម្ចាស់បុរីពិភពថ្មី អូន រូប៊ី cute មែនទែន គួរអោយស្រលាញ់ណាស់ សំខាន់ប្រាប់ខ្ញុំជួយផាត់មុខអោយ អូនៗ ស្អាតៗ cute ៗ”។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ដែល អូន រូប៊ី ថតជាមួយអ្នកម្តាយ ធ្វើឲ្យគ្រប់គ្នាចូល comment ភ្លាមៗថា ៖ ស្អាតខ្លាំង, កប់សារី, ស្រស់ស្អាតណាស់កូនស្រី ព្រមទំាងនៅមានពាក្យសរសើរ និងការភ្ញាក់ផ្អើលជាច្រើនទៀត ក្រោយឃើញ អូន រូប៊ី នៅពេលនេះ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖