មានរឿងដ៏ភ្ញា ក់ផ្អើល និងគួរឲ្យស្រណោះ ទៀតហើយ បន្ទាប់ពីបានដឹងថា ពលករខ្មែរចំ នួន ១១ នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ ឃាត់ខ្លួន ដោយឲ្យលុត ជង្គង់ក្រាបលើ ដីដូចអ្នក ទោសអ៊ឹចឹង។
យោងតាមកាសែតភា សាថៃ 77kaoded បានចុះផ្សាយឲ្យដឹងថា កងកម្លាំងប៊ូ រ៉ាផាថៃ និងមន្ត្រីត្រួត ពិនិត្យប្រចាំតំបន់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានចុះបង្ក្រាបសកម្មភា ពឆ្លងដែ នខុសច្បាប់ពីប្រទេសជិតខាង ពិសេសគឺពលករចំណាកស្រុកម កពីកម្ពុជា ដែលបានលួច ចូលទីក្រុងដោយខុសច្បាប់ ក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ១៩ ស្ថិតតាម បណ្តោយផ្លូវលេខ ៣១៩៧ ក្នុងស្រុកវ៉ាតថាណា ណាកន ខេត្តស្រះកែវ។
កាសែតខាងលើនេះបាន បន្តឲ្យដឹងថា នៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក កម្លាំងសមត្ថកិច្ចថៃ បានធ្វើការត្រួតពិនិត្យផ្តោតទៅលើរថយន្តឆ្លងកាត់តាម បណ្តោយផ្លូវ ៣១៩៧ និងបានធ្វើការឃាត់រថយន្ត២គ្រឿង ។ ប៉ុន្តែ ភ្លាមៗនោះ អ្នកបើកបរ និងកម្មករមួយ ចំនួន បានរត់គេចខ្លួនចូលព្រៃតែម្តង។ ដោយឡែក មេខ្យល់ រត់ចូលព្រៃបាត់ស្រមោល។
ទោះយ៉ាងណា ពលករខ្មែរ ចំនួន ១១ នាក់ (ប្រុស ១០ នាក់ និងស្រី១នាក់) ត្រូវបាន ចាប់ខ្លួន។ ចំណែករថយន្ត Nissan ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ 1TW-4541 Bangkok និងរថយន្ត Toyota ១គ្រឿង ទៀត ពាក់ផ្លាកលេខ 2T-1972 Bangkok ក៏ត្រូវបាន សមត្ថកិច្ចថៃ នាំយកទៅប៉ុស្តិ៍ប៉ូលិសវ៉ាត ថាណា ណាកន ដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការទៅ តាមផ្លូវច្បាប់៕