គួរឲ្យគោរពណាស់! ព្រោះចង់ឲ្យកុមារកម្ពុជាមានសាលារៀនល្អៗ ជប៉ុនសង់អគារថ្មីម្ដង ៨កន្លែងនៅកំពត គ្មានឲ្យសងលុយវិញមួយរៀលទេ…

ជប៉ុនជាប្រទេសមួយតែងផ្ដល់ជំនួយមកកាន់កម្ពុជាលើគ្រប់វិស័យមិនថាការអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម និងវិស័យអប់រំជាដើមជាដើម ។ ជាក់ស្ដែងថ្មីៗនេះជប៉ុនទើបតែចុះទៅសម្ពោធអគារសិក្សាថ្មី ៨ កន្លែងសម្រាប់ថ្នាក់មតេ្តយ្យសិក្សានៅឯខេត្តកំពត ជាជំនួយឥតសំណង ។

អគារសាលាមត្តេយ្យថ្មីចំនួន ៨ កន្លែង នោះត្រូវបានសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំង ពិភពកុមារ និង អភិវឌ្ឍន៍ (PE&D) ក្រោមជំនួយឥតសំណងរបស់ជប៉ុន KUSANONE ។

ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នាឱកាសនេះផងដែរ ។ ក្រៅតែពីការជួយសង់អគារថ្មី ជំនួយគូសាណូណិ ផ្តល់ជូនអគារសាលាមត្តេយ្យ បរិក្ខារអនាម័យ និងសួនកុមារសម្រាប់សាលាមត្តេយ្យចំនួន ៨ កន្លែងនោះទៀតផង ។

គម្រោងនេះត្រូវបានរំពឹងថានឹងពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំសម្រាប់កុមារតូចៗប្រកបដោយគុណភាពខ្ពស់ហើយការអប់រំនេះនឹងរួមចំណែកដល់អនាគតល្អប្រសើរសម្រាប់កុមារនៅតំបន់ជុំវិញ ។

Related posts

Leave a Comment