ជាការពិតណាស់ នៅលើពិភពលោកយើងនេះ មនុស្សគ្រប់រូប គឺអាចដឹងពីថ្ងៃដែលខ្លួនចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃបញ្ចប់ នៃជីវិត (ថ្ងៃស្លា ប់) របស់ខ្លួននោះឡើយ! គ្មានការជួបជុំឯណា មិនបែកគ្នានោះទេ ទាំងនេះហើយ គឺជាច្បាប់ នៃធម្មជាតិ ដែលបានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង កាលពីវេលាម៉ោង ១២៖៣០នាទីយប់ ឆ្លងចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ យុវជនម្នាក់ ដែលជាមនុស្សល្អ ក្នុងសង្គម មានអត្ដចរិតស្លូតបូត ប៉ុន្ដែបែរជាត្រូវជួបរឿងអកុសលមួយ ព្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតរបស់គាត់ទៅ យ៉ាងលឿនរហ័ស ស្ទើតែមិនអាចទទួលយកបាននោះទេ ស្របពេលដែលគាត់មានប្រពន្ធ និងកូនតូចថែមទៀតផង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Soun November បានលើកឡើងថា៖”សូមវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភព លឺដំណឹងប្អូនបងតក់ស្លុតណាស់ សែនអាណិតប្អូនប្រុស ប្អូនជាមនុស្សស្លូតបូត គោរពចាស់ទុំ ជួបបងត្រង់ណាក៏ហៅជួបពេលណាក៏សេីចដាក់បងដែរ ម្តេចអាយុខ្លីម្ល៉េះប្អូនអេីយ បងសូមអោយជាតិថ្មីប្អូនមានអាយុវែងណា R I P PaCheav”។