កាលពី ពេលថ្មីៗនេះ វៀតណាមបាន អះអាងថា ខ្លួននឹង ប្រើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រត តាំង ជាមួយចិន ក្នុងការបញ្ជាក់ថា ដែនកោះ ធំៗ ចំនួនពីរ និងទីតាំង ផ្ទៃសមុទ្រមួយចំនួន ទៀត នៅសមុទ្ទចិ នខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀតណា មតាំ ងពីដូន តាមក ។ ដូចនេះ វៀតណាម ដាច់ ខាតត្រូវតែយក ដែន កោះ ធំៗចំនួន ពីរដែលចិនចង់រំ លោ ភ យក ទាល់ តែបាន ទោះប្រើមធ្យោបាយ អ្វីក៏ដោយ។
ប៉ុន្តែភ្លាមៗភាគី ចិនបានតបវិញថា វៀតណាម គ្មានសិទ្ធិទាម ទារអ្វីនៅក្នុងសមុទ្ទចិ នខាងត្បូងនោះទេ ព្រោះប្រវត្តិសាស្ត្រវៀតណា មស្ថិតនៅក្នុងភា ពស្រពិចស្រពិល។ភាគីចិនបា នបន្ថែមដោ យខ្លីថា វៀតណាម មិនមែ នជាម្ចាស់ទឹកដីរបស់ខ្លួន បច្ចុប្បន្ននោះទេ។
គួរជម្រាបថា នៅក្នុងសន្និសីទសារព័ ត៌មានមួយ កាលពីថ្ងៃទី ១៦ ខខែកក្កដាកន្លងទៅ លោក ស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងបរ ទេសវៀតណាម បានថ្លែងសំ ដៅ ទៅប្រាប់ទីក្រុងប៉េកាំងថា បើផ្អែក លើច្បាប់អន្តរជាតិ និងទីតាំង ប្រវត្តិសាស្ត្រ កោះ ស្ព្រាតលី និង ប៉ារ៉ា សែល គឺជា កម្មសិទ្ធិរបស់ វៀត ណាម ។ នេះបើតាមការ ចុះផ្សាយរ បស់ទីភ្នាក់ងារ សារព័ ត៌មាន VNA ។
ក្រសួងការបរទេស វៀត ណាម ក៏បានហៅ សមយុទ្ធចិន នៅក្នុងសមុទ្រចិនខាង ត្បូងកាល ពីកន្លងទៅថ្មីៗថា «ជាការបំពានដែនអធិប តេយ្យវៀត ណាមធ្ង ន់ ធ្ងរ » ហើយអាចជះឥទ្ធិពល អាក្រក់លើ ទំនាក់ ទំនង រដ្ឋាភិបាលក្រុងប៉េកាំង ជាមួយ អាស៊ាន។ នេះបើតាមការចុះ ផ្សាយ របស់ ទីភ្នាក់ងា រព័ត៌មា ន Reuters ដោ ដកស្រង់កំណត់ទូតវៀតណា មផ្ញើទៅភាគីចិន។
ការទាមទារ របស់វៀតណាម គឺផ្អែកលើអនុសញ្ញា អង្គការ សហប្រជា ជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ទាក់ទិន បញ្ហានេះ ក្រសួងការបរ ទេសវៀ តណាមសង្កត់ ធ្ង ន់ថា រាល់សកម្មភាព នានា ក្នុងតំបន់សមុទ្ រវៀតណាម នេះ ត្រូវតែទទួលការអនុញ្ញាតពីភាគីវៀតណាម ដូចមានចែង ក្នុងអនុសញ្ញា UN។
មែនទែនទៅ រដ្ឋាភិបា លក្រុងហា ណូយ គឺជា ប្រទេសទាមទា រដែល ហ៊ានរិះ គន់ចិ នខ្លាំងៗ ដោយ ពួកគេមើលឃើញថា ចិនបន្ត ពង្រីកដែនឥទ្ធិពលខ្លាំងជ្រុលក្នុង សមុទ្រចិនខាងត្បូង ហើយ បំពានព្រំដែន ដែល មានចែងក្នុងច្បាប់ សមុទ្ទ អន្តរជាតិ។
ដោយផ្អែកលើយុត្តា ធិការប្រវត្តិសាស្ត្រ ចិនទាមទារជាង៨០ភា គរយនៃ ឮសមុទ្ទនេះ។ ក្រៅពីវៀតណា មប្រជាជាតិផ្សេងទៀតដែលទាមទារចំណែ កពួកគេក្នុ ងសមុទ្ទចិនខាង ត្បូង គឺមា នដូចជា ហ្វីលីពីន ព្រុយ ណេ ម៉ាឡេស៊ី និងនិងកោះ តៃវ៉ាន់៕