យោងតាមការចុះផ្សាយ TV Onlines បានបញ្ជាក់ថា: គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ច្រានចោលការចោទប្រកាន់មកលើលោកស្រីឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា ថាមានអាយុតិច ហើយពាក់ផ្កាយនៅលើស្មា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោល ការចោទប្រកាន់មកលើ
លោកស្រី ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ថាមានអាយុតិច ហើយពាក់ផ្កាយពីរ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បញ្ជាក់ថា លោកស្រីឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា បច្ចុប្បន្នអាយុ៤១ឆ្នាំ បញ្ចប់មធ្យមសិក្សាកំរិត២ នៅឆ្នាំ១៩៩៦
មានសញ្ញាប័ត្រ បរិញ្ញាប័ត្របូរាណវិទ្យា សញ្ញាប័ត្រជាន់ខ្ពស់ ពាណិជ្ជសាស្រ្ត បរិញ្ញាប័ត្រជាន់ខ្ពស់នីតិសាស្រ្តឯកជន វិញ្ញាប័នប័ត្របញ្ជាក់ការសិក្សាវិក្រិត្យការសាលាភូមិន្ទរដ្ឋបាល៕