ពិតជាសេដ្ឋីចិត្តបុណ្យមែន! លោក ប៊ីល ហ្គេត ចំណាយប្រាក់១៥០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យនៅសល់ត្រឹម៣ដុល្លារ ក្នុង១ដូស សម្រាប់ដាក់ឲ្យប្រជាជនក្រីក្រប្រើប្រាស់…

បរទេស៖ មនុស្សជាច្រើនកំពុងយកចិត្តទុកដាក់ចំពោះរាល់ការថ្លែងរបស់មហាសេដ្ឋី ប៊ីល ហ្គេត នៅក្នុងយុគសម័យវីរុសកូវីដ-១៩ អំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាត។​ ដោយកាលពីថ្ងៃទី​១១ ខែសីហា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសពីភាពជោគជ័យនៃវ៉ាក់សាំងនេះ។​​

ជាមួយគ្នានេះដែរ លោក ប៊ីល ហ្គេត បាននិយាយថា​​ គាត់ព្រមទាំងមូលនិធិរបស់គាត់នឹងសម្រេចចំណាយប្រាក់ចំនួន១៥០លានដុល្លារ ដើម្បីចែកចាយក៏ដូចជាផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យនៅសល់ត្រឹមតែ៣ដុល្លារ ក្នុង១ដូស ហើយវ៉ាក់សាំងដែលមានតម្លៃថោកនេះនឹងត្រូវបានប្រើប្រាស់ចំពោះប្រជាជនក្រីក្រមួយចំនួននៅលើពិភពលោក។

មហាសេដ្ឋីចិត្តធម៌រូបនេះបានបញ្ជាក់ឲ្យដឹងថា វាជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយសម្រាប់ការឆ្លើយតប នឹងជំងឺឆ្លងដែលបានផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០២០ នៅក្នុងទីក្រុងវូហាន ប្រទេសចិន។ មូលនិធិលោក ប៊ីល ហ្គេត កំពុងប្រគល់ប្រាក់ទៅឱ្យវិទ្យាស្ថាន​ Serum ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតទូទាំងពិភពលោក ដើម្បីផលិតវ៉ាក់សាំងចំនួន១០០លានដូស ដែលត្រូវចំណាយយ៉ាងច្រើនបំផុតត្រឹមតែ៣ដុល្លារ ក្នុង១ដូស តែប៉ុណ្ណោះ។

គួរជម្រាបថា លោក ប៊ីល ហ្គេត បានស្ថិតនៅក្នុងចំណោមមេដឹកនាំឈានមុខគេលើការផលិតវ៉ាក់សាំងក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ដោយចំណាយថវិកាចំនួន៤ ពាន់លានដុល្លារ លើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងពិភពលោកដែលត្រូវបានគេស្គាល់ថា Gavi។ ហើយអស់រយៈពេលជាច្រើនខែមហាសេដ្ឋីរូបនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថានៅពេលដែលប្រទេសអ្នកមានអាចមានបញ្ហាក្នុងការរស់រានមានជីវិតពីជំងឺឆ្លងវីរុសជំងឺរាតត្បាតនេះ ​នឹងបំផ្លាញប្រទេសក្រីក្រដែលមិនអាចមានលទ្ធភាពគ្រប់គ្រងការព្យាបាលបាននៅពេលវាមកដល់ ៕

Related posts

Leave a Comment