រុស្សីជោគជ័យ​ម្តងនេះ គ្រប់ទឹកតែម្តង! ជាង២០ ប្រទេសបានបញ្ជាទិញទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ដល់ទៅ១ពាន់លានដូស…

បរទេស៖ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាស នៅថ្ងៃទី​១១ខែសីហាពីជោគជ័យនៃវ៉ាក់សាំងនេះ។​​ ជាមួយគ្នានេះមានប្រទេសចំនួន​២០​ហើយបានបញ្ជាទិញវ៉ាក់សាំងខាងលើ សរុបមានដល់ទៅ​១ពាន់លានដូស។

សារព័ត៌មានរ៉យទ័រ​​​ បានផ្សាយថា រុស្ស៊ីដាក់ឈ្មោះវ៉ាក់សំាងប្រឆាំងកូវីដ​​-១៩ គឺ “Sputnik V” ក្រោយពេលក្រសួងសុខាភិបាល​បានផ្តល់លិខិតអនុញ្ញាតឲ្យ​មជ្ឈមណ្ឌល​Gamaleya សហការជាមួយ​ក្រសួងការពារជាតិរុស្ស៊ីស្រាវជ្រាវនឹងផលិតវ៉ាក់សាំងនេះ។​

លោក Kirill Dmitriev អគ្កនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលទទួលបន្ទុកវិនិយោគក្នុងវិស័យឧស្សាហកម្មសុខាភិបាល បានឲ្យដឹងថា រុស្ស៊ីទទួលបានលិខិតស្នើទិញវ៉ាក់សាំងពី​២០ប្រទេស សរុបមានដល់ទៅ​១ពាន់លានដូស។
លោក Kirill Dmitriev «យើងកត់សម្គាល់ឃើញថា ប្រទេសជុំវិញពិភពលោក​បានចាប់អារម្មណ៍យ៉ាងខ្លាំង​ដល់វ៉ាក់សាំងស្រាវជ្រាវនិងផលិតឡើងដោយមជ្ឈមណ្ឌល Gamaleya ។លើសពីនេះយើងទទួលបានលិខិតស្នើទិញដល់ទៅ១ពាន់លានដូស​ហើយ។

ហេតុអ្វីបានជារុស្ស៊ីដាក់ឈ្មោះថ្នាំ ប្រឆាំងកូវីដ​-១៩​​ថា ជាវ៉ាក់សាំង Sputnik​ V គឺយកទៅតាមឈ្មោះផ្កាយរណបដំបូងគេបង្អស់នៅលើពិភពលោករបស់អតីតសហភាពសូវៀត​ដែលបានបាញ់បង្ហោះទៅលើលំហអាកាសនៅឆ្នាំ​១៩៥៧ ដែលជាការចាប់ផ្តើម​ប្រកួតប្រជែងទីអវកាសនៅលើពិភពលោក ៕

Related posts

Leave a Comment