រំជួលចិត្តណាស់ ស្ទើរទប់ទឹកភ្នែកមិនជាប់! នារីម្នាក់បានធ្វើខួប Anniversary ១ឆ្នាំ ជាមួយនឹងរូបថតសង្សាររបស់នាង ដែលទទួល ម រ ណ ភា ពដោយសារតែ…

ប្រិយមិត្ដមួយចំនួន ប្រហែលជានៅចាំបានហើយ ចំពោះប្អូនប្រុសម្នាក់ មានឈ្មោះ ម៉េង លីហ៊ូវ បានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ក្នុងអាយុ១៧ ដោយសារតែគ្រោះ ថ្នាក់ ចរាចរណ៍ ដែលជាហេតុធ្វើឲ្យសាច់ញាតិ ក្រុមគ្រួសាររបស់គាត់មានទុក្ខជាទម្ងន់ សឹងតែមិនអាចទទួលយកបាន ព្រោះថាវាលឿនពេកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅខណៈពេលនោះដែរ ក្នុងអំឡុងពេលប្រារព្ធពិធី ឈួលភ្លើ ង បូជា ស ព ប្អូនប្រុស ម៉េង លីហ៊ូវ ក៏មាននារីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ PichChan Bormey ត្រូវជាអតីតសង្សារចាស់របស់ប្អូនប្រុស ម៉េង លីហ៊ូវ ក៏បានមកចូលរួមក្នុងពិធីដ៏ក្រៀមក្រំនេះ និងបានបង្ហាញអារម្មណ៍ដ៏សែនសោកស្ដាយជាក្រៃលែង យ៉ាងដូច្នេះថា៖”ចុងក្រោយបានត្រឹមយំឱបរូបថតបង វិប្បដិសារីក្នុងជីវិត

ខ្ញុំទុកបងចោលយូរពេកហេីយ បេីកភ្នែកមកមនុស្សបងស្រលាញ់ត្រលប់មកហេីយ ពីភ្នំពេញ-សៀមរាប ដឹងអត់ថាឆ្ងាយណាស់ខ្ញុំខំមកពីឆ្ងាយតែបងបែរជាគេងលក់ធ្វេីមិនដឹងមិនខ្វល់ពីខ្ញុំ មិនក្រោកមកសួរថាមកពីឆ្ងាយហត់ឫអត់ចេះចិត្តដាច់ទៅកេីត ខ្ញុំខុសខ្លាំងណាស់ដែលយកការស្រលាញ់របស់បងមកលេងសេីច បែរជាទៅស្រលាញ់មនុស្សដែលគេមិនខ្វល់ពីខ្ញុំដល់ពេលបាត់បងទេីបដឹងថាស្រលាញ់តែអ្វីៗហួសអស់ហេីយ “លីហ៊ូវ” បងទៅឲ្យបានសុខណា មានជាតិក្រោយជួបគ្នាជាអ្វីក៏បានសុំត្រឹមតែម្យ៉ាងអោយតែបានជួប សុំទោសៗគ្រប់រឿងកន្លងមក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គិតមកដល់ពេលនេះ គឺមានរយៈពេល១ឆ្នាំហើយ ប៉ុន្ដែម្ចាស់គណនីហ្វេសប៊ុកខាងលើ ត្រូវជាអតីតសង្សារចាស់ ប្អូនប្រុស ម៉េង លីហ៊ូវ នៅមិនទាន់អាចកាត់ចិត្ដបាននៅឡើយនោះទេ នាងតែងតែនឹកនា ដល់អនុស្សាវរីយ៍ជាច្រើន ដែលបានសាងរួមគ្នា រួមជាមួយកំហុសឆ្គងរបស់ខ្លួន ដោយមានមនុស្សល្អទៅហើយ បែរជាមិនថែរក្សា! រហូតធ្វើឲ្យនាង បានសម្រេចចិត្ដធ្វើAnniversary រយៈពេល១ឆ្នាំ នៅចំពោះមុខរូបថតប្អូនប្រុស លីហ៊ូវ ដោយមានការតុបតែប៉េតប៉ោង បូករួមជាមួយភ្លើងទៀន ជារូបបេះដូងថែមទៀតផង។ ម្ចាស់គណនី រូបនេះ ក៏បានភ្ជាប់សំណេរមួយឃ្លាថា៖


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Happy Anniversary ១ឆ្នាំ na baby ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០! មនុស្សប្រុសល្អមិនមែនជាមនុស្សដែលមានលុយឡានរបស់Brand ហឺហាអួតដាក់និងមុខយេីងទេ តែគឺជាមនុស្សប្រុសដែលធ្វេីអោយយេីងមានស្នាមញញឹមច្រេីនជាងទឹកភ្នែក ដេញយ៉ាងណាក៏មិនព្រមទៅ ធ្វេីយ៉ាងណាអោយយេីងបាត់ខឹង ពេលឈ្លោះគ្នាចាប់យេីងយកមកនិយាយគ្នាអោយដឹងរឿង ហេីយក៏ជាមនុស្សប្រុសដែលយេីងគួរតែចងចាំ ទោះចាំដល់ស្លា ប់ ក៏មិនស្តាយ ពេលខ្លះអ្វីៗក៏អាចផ្លាស់ប្តូរបានតែក្តីស្រលាញ់ពិតផ្លាស់ប្តូរមិនបានទេ ខ្ញុំគ្រាន់តែចង់ចងចាំអនុស្សាវរីយ៍ល្អៗ ដែលអ្នកធ្លាប់មានអោយខ្ញុំ ខ្ញុំមិនហត់ទេ ហេីយក៏មិនស្តាយលុយដែលធ្វេីគ្រប់កម្មវិធីអោយអ្នកដែរ ព្រោះពេលអ្នកស្គាល់ខ្ញុំអ្នកក៏មិនហត់និងលួងខ្ញុំដូចគ្នា។ ១ឆ្នាំវាពិតជាលឿនមែន អគុណសម្រាប់ស្នាមញញឹមកន្លងមកក្មេងល្អ «ប្រុសល្អៗមានរឿងអីដែលខ្លាចនិងចងចាំ» Fai Chi Ming-meng Lee hov”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment