ដំណឹងបន្ទាន់ សូមប្រយ័ត្ន! អាជ្ញាធរចិនប្រទះឃើញវីរុសកូវីដ១៩ នៅលើម្ហូបអាហារគ្រឿងសមុទ្រ គ្រោងយកទៅលក់នៅទីផ្សារ…

ប៉េកាំង៖អាជ្ញាធរក្នុងប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរក្នុងប្រទេសចិនបានរកឃើញវីរុសកូវីដ១៩ នៅលើម្ហូបអាហារគ្រឿងសមុទ្រ ដែលបាននាំចូលពីទីក្រុងកំពង់ផែដាលៀន គ្រោងយកទៅលក់នៅលើទីផ្សារ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១១ ខែសីហា។

វីរុសនេះត្រូវបានគេរកឃើញនៅលើការវេចខ្ចប់ខាងក្រៅនៃអាហារសមុទ្រដែលបានទិញដោយក្រុមហ៊ុនចំនួន ៣ នៅទីក្រុង Yantai ដែលជាទីក្រុងកំពង់ផែមួយនៅខេត្តសានដុងភាគខាងកើតប្រទេសចិន។

រដ្ឋបាលទីក្រុង Yantai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអាហារសមុទ្រដែលបាននាំចូលមកដល់យើងបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ប៉ុន្តែលោកមិនបានបញ្ជាក់ថាវាមានប្រភពដើមមកពីទីកន្លែងណានោះទេ។

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ មន្រ្តីគយចិននៅកំពង់ផែដាយលៀនដែលជាកំពង់ផែដ៏សំខាន់មួយនៅខេត្តលីងអាន ភាគឥសាន្តប្រទេសចិន បានរកឃើញវីរុសកូវីដ១៩ នៅលើម្ហូបអាហារគ្រឿងសមុទ្រជាច្រើន បន្ទាប់មកចិនបានផ្អាកការនាំចូលភ្លាមៗតែម្តង។

រដ្ឋបាលក្រុង Yantai បាននិយាយថាអាហារសមុទ្រមួយចំនួនដែលក្រុមហ៊ុន Yantai ទាំង ៣ បានទិញត្រូវបានគេយកទៅកែច្នៃសម្រាប់នាំចេញខណៈដែលនៅសល់ត្រូវបានរក្សាទុកក្នុងកន្លែងត្រជាក់ហើយមិនទាន់បានចូលទីផ្សារ។

គួរជម្រាបថា បច្ចុប្បន្នប្រទេសចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ សាជាថ្មី ក្រោយផ្ទុះការឆ្លងរលកទី៣៕

Fish tank in market at Hong Kong

Related posts

Leave a Comment