ពិតជាសោកស្តាយណាស់! សូមចូលរួមរំលែកទុក្ខផង ពលករខ្មែរមួយរូប ទៅធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណ ដោយសារតែគ្រោះថ្នាក់ការងារ…

ជីវិតជាពលករស្រុកគេ គឺមានការលំបាកណាស់ ថ្វីត្បិតតែបានប្រាក់ខែរៀងខ្ពស់បន្តិចមែន តែត្រូវស៊ូទ្រាំ លំបាក រងារ នឹកនាផ្ទះ ដើម្បីប្រាក់ យកមកចិញ្ចឹមគ្រួសារ បងប្អូនខ្លួន មិនដែលរអ៊ូអ្វីបន្តិចឡើយ។ មានអ្នកខ្លះក៏បានរស់នៅយ៉ាងល្អ និងវិលមកជួបជុំក្រុមគ្រួសារវិញ ហើយក៏មានអ្នកខ្លះទៀត ក៏ត្រូវទទួលមរភាពនៅឯប្រទេសគេថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងដូចជាបងប្រុសម្នាក់នេះ អញ្ចឹង ដែលគាត់ជាពលករ ទៅធ្វើការនៅប្រទេសកូរ៉េ ត្រូវបានទទួលមរណភាព នៅកន្លែងធ្វើការ ដោយគ្រោះថ្នាក់ការងារ ហើយត្រូវមិត្តរួមការងាររត់ចោលកន្លែងការងារថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ បានរៀបរាប់ឲ្យដឹងថា “សូមចូលរួមរំលែកទុក្ខផង។ ពលករខ្មែរ១រូបបានគ្រោះថ្នាក់ការងារ កៀបម៉ាសុីនផលិត បានបាត់បង់ជីវិត នៅតំបន់ 경기도 남양주 គាត់ធ្វេីការវេនយប់ កាលពីយប់មិញ ព្រឹកឡេីងទេីបដឹងថាទទួលមរណ ភាព អ្វីដែលចំឡែកគឺអ្នកធ្វេីការជាមួយគ្នា បានរត់ចោលកន្លែងការងារ “។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មានតែពាក្យថាសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃ ស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទៅដោយគ្មានថ្ងៃត្រឡប់វិញ៕

Related posts

Leave a Comment