មន្ទីរសាធារណការ៖ មិនមែនតែក្រុងភ្នំពេញទេ លិចទឹក សូម្បីតែទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ក៏លិចដែរ

យោងតាមទំព័រហ្វេសប៊ុកផ្លូវ ការរបស់ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ សូមស្វែងយល់ស្តីពីការជន់លិចដោយទឹកភ្លៀងក្នុងរាជ ធានីភ្នំពេញ:១-ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រទំនាបលិចទឹករាង ជាបាតខ្ទះ ព័ទ្ឋជុំវិញដោ យការគំរា មកំ ហែ ងទឹកជំនន់នៅរដូវវស្សាពីបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែក ត្នោត ព្រមទាំ ងទទួលទឹ កជាប្រចាំ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលហូរឆ្លងកាត់ ចូលរាជ ធានីភ្នំពេញមុន ហូរធ្លាក់ ទៅទន្លេ

ទឹកទន្លេឡើងចាប់ផ្តើមពីខែកក្កដា ដល់ខែវិច្ឆិកា ដែលធ្វើអោយទ្វារទឹកនៅតាម ទំនប់ក្រវ៉ាត់ក្រុង ត្រូវបានបិទ ចៀសវាងទឹកហូរ ចូលក្នុងក្រុង ហើយប្រើ ស្ថានីយ៍បូមទឹក ចំនួន ១៤កន្លែងបូ មបញ្ចេញក្រៅក្រុង។២-តំបន់ប្រទេសអាសុីអាគ្នេយ៍ ជាតំប ន់ដែល ទទួលរប បទឹកភ្លៀងធ្លាក់ច្រើនជាង គេបំផុតនៅលើ ពិភពលោក ដែលមានកំពស់ជាមធ្យមពី ១២០០ម ទៅ ២២០០មមក្នុង១ឆ្នាំ។ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក

៣-ការបម្រែបម្រួលនៃអាកា សធាតុលើពិភ ពលោក ភ្លៀងធ្លាក់ខ្លាំងមា នរយៈ ពេលខ្លី។ ជាទូទៅ ទីក្រុងស្ទើរតែទាំងអស់នៅលើពិភពលោក ការដោះស្រាយ ទឹក មិនអោយលិ ចទីក្រុងបា នក្នុងកម្រិតកំពស់ ទឹកភ្លៀងធ្លាក់ត្រឹម ៤០មមក្នុង១ម៉ោង បើភ្លៀងលើសពីនេះ គឺលិចទឹកហើយ។ ជាក់ស្តែងថ្មីៗនេះ ទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជ ន់លិចធ្ងន់ធ្ងរដែរ

៤-បណ្តាញលូមានទំហំតូច និងមានកា រខ្វះខាត មិនគ្រប់គ្រាន់។ ផ្លូវក្នុងរាជធានីភ្នំពេញមាន ប្រវែង ២៤៦០គម បើគិតពីបណ្តាញលូសងខាងផ្លូវត្រូវមានបណ្តាញលូសរុប ប្រវែងយ៉ាងតិ ច ៤៩២០គ.ម ជាក់ស្តែងក្នុងរាជធានីភ្នំពេញមានតែ ៨៨០គ.មប៉ុណ្ណោះ ដែលត្រូវមានកា រចាំ បាច់អភិវឌ្ឍន៍បណ្តាញលូអោ យបានច្រើនថែមទៀត និងបង្កើនសមត្ថភាពបូមទឹកអោ យបានខ្ពស់

៥-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការ សាងសង់ លំនៅដ្ឋានអោយស្របតម្រូវការរស់ នៅរបស់ប្រជាពលរដ្ឋដែលកាន់តែកើនឡើងខ្ពស់ (ពីមុនប្រជាជន ៣សែននាក់ កើនឡើងជិត ៣លាននាក់)បានធ្វើអោយ តំបន់ផ្ទៃរងទឹកភ្លៀងតាមទំនាបដែលធ្លាប់ ទទួលទឹក និងជ្រាបចូលដីបាន បាត់បង់រួម តូចដោយ ចាក់សាប ចាក់បេតុង ចាក់កៅស៊ូថ្នល់ ហើយទឹកភ្លៀងម្តងៗបង្ហូរត្រង់ទៅបណ្តាញលូតែម្តង

៦-កង្វះខាតអណ្តូងលូបង្ហូរទឹកចូល ការលួចបិ ទភ្ជិតអណ្តូងលូ ការបន្ទាបអណ្តូងលូដើម្បីយា នយន្តឡើងចេញចូលផ្ទះ៧-បញ្ហាសំរាមស្ទះកកបាំងផ្លូវទឹក មុខអណ្តូងលូ ការស្ទះសំរាមមុខចម្រុឹងស្ថានីយ៍ បូមទឹក និងការចូលសំរាមក្នុងម៉ូទ័របូមទឹក ធ្វើអោយខូចម៉ូទ័រជារឿយៗ។៨-ការប្រើប្រាស់ទឹ កស្អាតក្នុងទីក្រុងកើ នឡើងខ្ពស់ ។ប្រជាជនក្នុងទីក្រុងកាន់តែកើន ការប្រើប្រាស់ទឹកស្អាតកា ន់តែកើន ធ្វើអោយក្នុងបណ្តាញលូខ្លះពោរពេញ ដោយទឹកកខ្វក់ ធ្វើអោយកាត់បន្ថយ សមត្ថភា ពបង្ហូរទឹកភ្លៀងក្នុងបំពង់លូ

ដោយហេតុដូចបាន ជំរាបជូនខាងលើ កត្តាជាច្រើននេះរាជធា នីភ្នំពេញងា យនឹងប្រឈមបញ្ហាទឹកភ្លៀងលិច ប៉ុន្តែការដោះស្រាយបញ្ហាទឹកលិចប៉ុន្មានឆ្នាំចុង ក្រោយតាមរយៈការក សាងបណ្តាញលូថ្មី ប្រវែង ៤៥០គ.ម ការកសាងស្ថានីយ៍បូមទឹកថ្មីចំនួន ៨កន្លែងដែលបង្កើន សមត្ថភាពបូមទឹក ៣ដង និងការកសាង ហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៃប្រព័ន្ឋបង្ហូរទឹក បានធ្វើអោយរា ជធានីភ្នំពេញទទួលបាន លទ្ឋផលល្អប្រសើរ ជាក់ស្តែង

ក-បើភ្លៀងធ្លាក់ក្រោមកំ ពស់ ៤០ម.មក្នុង១ម៉ោង ភ្នំពេញ មិនរងការលិច ទឹកទេ ឬអាចលិចក្នុងកម្រិតស្រាលបើមានបញ្ហាកកស្ទះសំរាម។ខ-បើភ្លៀងធ្លាក់ លើសពីកំពស់ ៤០ម.ម ភ្នំពេញនឹង រងការលិចទឹកដូចបណ្តាទីក្រុងលើពិភពលោក។ ទោះបីជាយ៉ា ងណាក៏ដោយ ការលិចទឹកនៅ ពេលបច្ចុប្បន្ននេះ មានរយៈពេលខ្លី បើធៀបនឹងការលិចលង់ប៉ុន្មានឆ្នាំមុន ។

ដោយការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តា ញលូ ទីតាំងដែលធ្លាប់លិចទឹកធ្ងន់ធ្ងរចំនួន ៣២ទីតាំង ត្រូវបានដោះស្រាយការ លិចទឹក និងកាត់បន្ថយលិចទឹក តំបន់ខ្លះពីមុនបើភ្លៀងពីពេលរសៀល ស្អែកឡើងធ្លាប់លិចនៅបន្តប្រើរយៈពេលលិ ច១០ម៉ោង ទៅ៤៨ម៉ោងឯណោះ ប៉ុន្តែបច្ចុប្បន្នអាចលិ ចត្រឹម ១៥នាទី ឬ ៣០នាទី ឬ១ម៉ោង ប៉ុណ្ណោះ ដូចជា

-តំបន់ផ្សារទួលទំពូង ដោះស្រាយ បាន ៩០%-តំបន់មហាវិថី ម៉ៅ សេទុង មុខស្ថានទូត ចិន ដោះស្រាយបាន ៩០%-តំបន់មុខព្រះបរមរាជវាំង និងរដ្ឋសភា បានដោះ ស្រាយ ៩០%-តំបន់មហាវិថី ហ្សាដឺហ្គោល ដោះស្រាយបាន ៩០%-តំបន់មុខវត្តមហាមន្ត្រី ដោះ ស្រាយបាន ៩០%-តំបន់ខាងកើតពហុកីឡាជាតិអូឡាំពិក រង្វង់មូលសំពៅមាស ដោះស្រាយបាន ៩០%-មហា វិថីម៉ៅ សេទុង មុខអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដោះស្រាយបាន ៩០%-ផ្លូវ សុខ ហុក ដោះស្រាយ បាន ៩០%-ផ្សារចាស់ ដោះស្រាយបាន ៧០% អាចលិចត្រឹម ១៥នាទីទៅ ២០នាទី-មហាវិថី កម្ពុជាក្រោម ដោះស្រាយ បាន ៧០% អាចលិចត្រឹម ១៥នាទី ទៅ១ម៉ោង។ល

នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំង មានកំពស់ រហូតដល់ ១០៥ម.មក្នុងរយៈ ពេល២ម៉ោង ធ្វើអោយការទ្រទ្រង់បណ្តាញលូហួសសមត្ថភាពបណ្តាល អោយទឹកលិចនៅស្តុប ម៉ុងឌីយ៉ាល់ ២ម៉ោងក្ រោយភ្លៀង និងតំបន់បឹងទំពុនផ្នែកខ្លះទឹកលិចរយៈពេលជាង១០ម៉ោង ប៉ុន្តែតំបន់ ផ្សេងៗទៀតមិនរងការលិចធ្ងន់ធរទេ

ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោ យប្រើប្រាស់ថ្មីចំនួន ២គ្រឿងនៅស្ថានីយ៍ បូមទឹកបឹងទំពុន មានសមត្ថភាពបូមទឹកបន្ថែម ៦ម៉ែត្រគូបក្នុង១ វិនាទី ធ្វើអោយស្ថានីយ៍នេះបូម កើនរហូតដល់ ១៨ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិច ទឹកនៅស្តុបម៉ុង ឌីយ៉ាល់ និងតំបន់បឹងទំពុន

ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ អោយប្រើប្រាស់ថ្មីចំនួន ២គ្រឿងនៅស្ថានីយ៍ បូមទឹកបឹងទំពុន មានសមត្ថភាពបូមទឹកបន្ថែម ៦ម៉ែត្រគូបក្នុង ១វិនាទី ធ្វើអោយស្ថានីយ៍នេះ បូមកើ នរហូតដល់ ១៨ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចទឹ កនៅស្តុបម៉ុងឌីយ៉ាល់ និងតំបន់បឹងទំពុន

+ការសន្និដ្ឋាន:ក្រោយពីសាងស ង់ហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តាញ លូប្រឡាយ និងស្ថានីយ៍បូមទឹកថ្មីជាច្រើន បានធ្វើអោយតំបន់ដែលធ្លាប់រងការលិចលង់រយៈ ពេលយូរ មកជាតំបន់រងការលិច លង់រយៈពេលខ្លី ជួនកាលត្រឹម ១៥នាទី ទៅ១ម៉ោងប៉ុណ្ណោះ មិនអាចលិច ដល់ថ្ងៃបន្ទាប់ដូចមុនឡើយ

Related posts

Leave a Comment