តើជឿមួយណា? ចៅសង្កាត់ សិត្បូ ចេញមុខអះអាងថា របាយការណ៍ខ្លួនធ្វើឡើងគឺ ត្រឹមត្រូវ ចំពោះស្ត្រីខ្មែរឆ្លង កូវីដ១៩…

ទោះបីជា មន្ទីរ​សុខាភិបាល​ ខេត្តកណ្តាល ច្រាន ចោល​នៅ ​ការ ​លើក​ឡើង​រប ស់​លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ថា មុន​នឹង​ស្ត្រី​ខ្មែរ​ទ័ព ​មួក​ខៀវ​កម្ពុជា​ធ្វើតេស្ត​រ ក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩​នោះ បាន ​ធ្វើ​បាយ​សម្ល​ជូន​ចាស់​ៗ ចែក​ប្រាក់​ដល់​ក្មេង​ៗ ព្រមទាំង​បា ន​ធ្វើ​ចង្ហាន់ ​ទៅ​វត្ត​នោះ​ក្តី ក៏​ចៅ សង្កាត់ នៅ​តែ​បង្ហាញ​ជំហរ​ថា ការពារ​របាយការណ៍ ​របស់​ លោក​ថា ធ្វើ​ត្រឹមត្រូវ និង​បំពេញ​តួនា ទី​ជា​អា ណាព្យាបាល​រ បស់​ពលរដ្ឋ​ក្នុង​សង្កាត់​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ល្ងាច​ថ្ងៃ​ទី​១០ ​សីហា លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ បាន​អះ ង​ប្រាប់​សារព័ ត៌មាន​ក្នុងស្រុក​អោ យ​ដឹង​ថា «​លោក​គឺ​បាន​ចុះ​ សាកសួរ​ប្រជាព លរដ្ឋ​ក្នុង​សហ គមន៍​ផ្ទាល់ ដែល​បា នឃើញ និង​បាន​ ទៅ​វត្ត ជាមួយ ​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ ដែល​ឆ្លង​ ជំងឺ​កូ​វី​ដ​-១៩ នោះ​» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ុំ ឡេ​ង បារម្ភ​ពលរដ្ឋ​ក្នុង ​សង្កាត់​សិ​ត្បូ ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ ។ យ៉ាងណា​ លោក ស្វាគមន៍ ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ក៏​ដូច​ក្រសួង សុខាភិបាល ចុះ​ស្រាវជ្រាវ ​រក​អ្នក​ដែល​ ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ​ទ័ព ​មួក​ខៀវ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នោះ ដើម្បី​បញ្ជាក់ ​ការ​ពិត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ចៅសង្កាត់​សិ​ត្បូ លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មន្ទីរ​សុខា ភិបាល ​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​ ១០​សីហា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ ប​ដិ​សេ​ដ របាយការណ៍​រប ស់​លោ ក​ធ្វើ​ជូន​លោ ក​អភិបាលក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្តី​អំពី​សកម្មភាព​របស់​អ្នកជំងឺ​ផ្ទុក មេរោគ​កូ​វី​ដ​១៩ រស់នៅ​ ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ថា បាន​ធ្វើ​ សកម្មភាព​(​ធ្វើ​បាយ ​សម្ល​ជូន​ចាស់​ៗ និង​ចែក​ប្រាក់ ​ដល់​ក្មេង​ៗ​ព្រមទាំង​ ធ្វើ​ចង្ហាន់​ ទៅ​វត្ត​) គឺ​មិន​ត្រឹមត្រូវ គ្មាន​ប្រភព ​ច្បាស់ លាស់ ខុស​ពី​ការ ចុះ​ធ្វើ​អង្កេត តាម ដាន ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល និង​ការ​សហ ការ​ផ្តល់​ព័ត៌មាន ​ពី​អ្នកជំងឺ និង​ក្រុម​គ្រួសា​ របស់​គាត់​ផ្ទាល់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ផ្ដល់​បទ​សម្ភាស​ទៅ​កាន់​ស្ថានីយ៍ ទូរទស្សន៍ BTV នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា នេះ​ថា ស្ត្រី​ទាហាន ​មួក​ខៀវ​វ័យ​២៧​ឆ្នាំ ផ្ទុក​កូ​វី​ដ​-១៩ ដែល​មានផ្ទះ​នៅ ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​នោះ រូប​គាត់​មិ ន​បា ន​ចេញ​ទៅ​ក្រៅ​ជួប​បងប្អូន ឬ​ទៅ​ទីកន្លែង​ ផ្សេង​ឡើយ អំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅផ្ទះ​នោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ​ឱ វណ្ណ​ឌី​ន មាន​ប្រសាសន៍​ថា ស្ត្រី​ទាហា ន​មួក​ខៀវ​រូប​នេះ បាន​ធ្វើ​ដំណើរ​មក ​ពី​ប្រទេស​ម៉ា​លី តាម​ជើងហោះហើរ​ពិសេស​មួយ ហើយ​នៅ​ពេល​ម ក​ដល់​កម្ពុជា បាន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មូលដ្ឋានទ័ព ​ខេត្តកំពង់ស្ពឺ ។ ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ស្ត្រី​រូប​នេះ បាន​ធ្វើតេស្ត​ ចំនូ​ន ៣​លើក ប៉ុន្តែ​អវិជ្ជមាន ទាំង​៣​លើក ទើប​សម្រេច​ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​ឯ​ផ្ទះ​របស់​ខ្លួន ។ បន្ទាប់​ម ក​ទៀត​ស្ត្រី​ទាហាន​មួក​ ខៀវ ខាងលើ​មាន​ អាកា​រៈ​ផ្ដាសាយ និង​ធ្វើតេស្ត​ជា​លើក​ទី​៤ មាន​ ភាព​ស្រពេចស្រពិល​មិ ន​ច្បាស់លាស់ រហូត​ធ្វើតេស្ត​ លើក​ទី​៥ ទើប​រក​ឃើញ​មាន​ផ្ទុក​កូ​វី​ដ​-១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ នោះ ស្ត្រី​ជា​សាមីខ្លួន អះអាង​ថា មិន​បាន​ ធ្វើ​ដំណើរ​ទៅ​ណា ឫ​ទៅ​ជួប ​អ្នក​ណា​ឡើយ គឺ​នៅ​តែ​ក្នុងផ្ទះ និង​ស្នាក់​នៅ​បន្ទប់​ដោយឡែក ញ៉ាំ​បាយ​ ដោយឡែក ព្រមទាំង​ពាក់​ម៉ា ស់​ជា​ប្រចាំ ។ យ៉ាងណាមិញ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបា រម្ភ​ស្ត្រី​ខាងលើ បាន​ប្រើប្រាស់​បន្ទប់ ទឹក​រួម​គ្នា​ជាមួយ​គ្រួសារ ដែល​មា ន​ស មាជិក ៤​នាក់ ។ បន្ទាប់​មក​សមាជិក គ្រួសារ​ទាំងអស់ ត្រូវ​បាន ​យក​សំណា ក​វត្ថុ​ទៅ​ធ្វើតេស្ត ប៉ុន្តែ​លទ្ធ ផល អវិជ្ជមាន ។ ទោះបីជា​យ៉ាងនេះ ក៏​ដោយ​សមា ជិកគ្រួសារ​ ទាំងអស់ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវ​តាមដាន​បន្ត​ទៀត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment