សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សង្កេត ឃើញថា មាន មន្ដ្រីមួយ ចំនួនដេកដល់ម៉ោង ១០ព្រឹក ហើយមិនទា ន់ក្រោក ទៅធ្វើការទៀត ។សម្តេច ស ខេង បាន ហៅមន្ដ្រីបែបនេះខ្ចិលច្រអូស ពោល គឺមិន ឡើងតួនាទីឡើយ ហើយបើ មន្ដ្រីណា មួយធ្វើការងារល្អ សម្ដេចនឹង ផ្ដល់ជូនតួនាទីអ្វីមួយ។អូ
ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អគ្គនាយក នៃអគ្គនាយ កដ្ឋានពន្ធនាគារ នារសៀលថ្ងៃ ទី១០ ខែ សីហា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា មានមន្ដ្រីមួយចំ នួនបាន ពឹងពាក់ឲ្យអ្នករត់ការ ដើម្បីទទួល បានតួនាទី ។ សម្តេចថា ការធ្វើដូច្នេះមិ នត្រឹមត្រូវឡើយ កាលណារត់ការព្រៀបដូចមិន ទុកចិត្តខ្លួនឯង និងមិនទុកចិត្តការវា យ តម្លៃរប ស់ថ្នាក់ដឹកនាំ។
សម្ដេចមានប្រសា សន៍ថា «យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រង នេះ ក៏យើងខ្ញុំមិនពឹងផ្អែកទៅ លើអ្នករត់ការ ឬអ្នកណាចូលផ្ទះខ្ញុំញឹកញាប់ដែរ អ្នកណាអា សារឲ្យអង្ករ ឬត្រីងៀត អាហ្នឹងល្អ។ តែអាគ្នា ខំធ្វើការ ចង់ងា ប់ គ្នាអត់បានធ្វើឲ្យយើងថាគ្នា អាក្រក់ អាហ្នឹងទស្សនៈចឹ ងមិនត្រូវត្រឹមទេ។ មន្ដ្រីខ្លះដេកដល់ ម៉ោង១០ មិនទាន់ក្រោកពីដេកផង ឲ្យរៀបចំ តែ ងតាំ ងវា មិនកើត រឿង នេះជារឿងជាតិ»។
ជាងនេះទៅទៀត សម្ដេច ស ខេង បានអះអាងធានាថា បើមន្ដ្រីណាមួយធ្វើការងារលិច ធ្លោជាង គេ និងមានសមត្ថិភាព អាចដឹកនាំបាន សម្ដេចនឹងផ្ដល់ជូន តួនាទីអ្វីមួយ ព្រោះបទពិ សោធន៍កា រងារ មានសារសំខាន់ដើម្បីការងារនាពេលអនាគត។
ឆ្លៀតឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើរអគ្គនាយកភស្តុភា និងអគ្គនាយ កពន្ធធានាគារធ្វើការសិក្សារួមគ្នា ក្នុងការពង្រីកបន្ថែមនូវអគា រពន្ធនាគារ ខណៈអ្នក ទោស គ្រឿ ង ញៀ នបាន កើនឡើង យ៉ាងកំហុក ដែលអាចធ្វើឲ្យប៉ះពា ល់ខ្លាំងក្នុងសុខភាព របស់ពួ កគេ។ សម្ដេចថា នាពេល បច្ចុប្បន្នអ្នកទោស នៅទូទាំងប្រទេស មានរាប់ ម៉ឺននាក់ ដូច្នេះត្រូវធ្វើកា រពង្រីកបន្ថែមទៀត។
រដ្ឋមន្រ្តីមហាផ្ទៃបន្ដថា អគ្គនាយកពន្ធធនាគារ បានឲ្យអ្នកទោ សជា ង ៦ពាន់នាក់ ក្នុង១ថ្ងៃៗ ដើម្បីឲ្យពួក គាត់ ហាត់ប្រាណបន្ធូរ សរសៃ ដោយសារ អង្គុយយូរ ឬឈរ យូរពេក ធ្វើឲ្យចុក ដៃចុ កជើង។ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ ក៏បានណែនាំឲ្យ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំ កែ ប្រែ និងពន្ធនាគារ រាជធានី-ខេត្ត បន្ដខិ តខំ ពុះពា រជម្នះកា រលំបាកនានា ជាពិសេស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែ គំ រា ម កំហែង ដល់សុខភាព សាធារណជាសកល ៕