និស្ស័យកម្មចោរ ! ឆក់ទូរស័ព្ទស្រីស្អាតបានហើយ យកទៅបុកប្រ៊ូក្រាម ប៉ះចំជាងស្គាល់ម្ចាស់ទូរស័ព្ទ សមត្ថកិច្ចឃាត់ខ្លួន…

(ខេត្តកណ្តាល)៖ ជ.ន.ស.ង្ស័.យ.ម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវសមត្ថកិច្ចធ្វើការ.ឃា.ត់.ខ្លួ.នក្រោយធ្វើសកម្មភាព.ឆ.ក់ទូរស័ព្ទដៃពី.ជ.ន.រ.ង.គ្រោះ.បានសម្រេចគេចខ្លួនបានមួយថ្ងៃលុះយកទូរស័ព្ទទៅបុកប្រ៊ូក្រាមថ្មី ប៉ះចំជាងស្គាល់ម្ចាស់ទូរស័ព្ទប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង,ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង,ឃុំត្រើយស្លា,ស្រុកស្អាងខេត្តកណ្តាល។

នារី.រ.ង.គ្រោះ.ឈ្មោះ(ហុង សុខឡាំង)ភេទស្រី,អាយុ២០ឆ្នាំ,មុខរបរសិស្ស,មានទីលំនៅភូមិព្រែកប៉ាន,ឃុំត្រេីយស្លា,ស្រុកស្អាង,ខេត្តកណ្តាល។ ជ.ន.ស.ង្ស័.យ.ឈ្មោះ(វី ម៉េងហ៊ង)ភេទប្រុស,អាយុ១៥ឆ្នាំ,មុខរបរមិនពិតប្រាកដ,មានទីលំនៅភូមិតាលន់,ឃុំតាលន់,ស្រុកស្អាង,ខេត្តកណ្តាលនិងបក្សពួកបានគេចខ្លួនឈ្មោះ(មឿន សុខម៉េត)ភេទប្រុស,អាយុ២១ឆ្នាំ,មុខរបរមិនពិតប្រាកដ,ស្នាក់នៅភូមិត្នោតញី,ឃុំខ្ពបស្រុកស្អាង,ខេត្តកណ្តាល។

វត្ថុតាងចាប់យកទូរសព្ទ័ដៃ(ចំនួន០១គ្រឿង)ម៉ាកiPhoneពណ៌ទឹកមាស។ សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទី ឈ្មោះ ហុង សុខឡាំង(នារីរងគ្រោះ)បានជិះម៉ូតូពីផ្ទះនៅភូមិព្រែកប៉ានមកផ្សារព្រែកឃ្លោក ពេលមកដល់គល់ស្ពានព្រែកបាឡាត់ឆឹងស្រាប់តែមាន.ជ.ន.ស.ង្ស័.យ.ពីនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ មកឆ.ក់.ទូសព្ទ័យកទៅបាត់ហេីយបានជិះម៉ូតូគេចខ្លួនបាត់។

សមត្ថកិច្ចបន្តថាលុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី បានទទួលដំណឹងថាមានគេយកទូរសព្ទ័មកអោយលុបកម្មវិធីតែឃើញមានរូប(សុខឡាំង)នៅក្នុងទូរសព្ទ័ភ្លាមនោះឈ្មោះ(ហុង សុខឡាំង)បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្គិ៍ត្រើយស្លាបានចុះទៅដល់កន្លែងលក់ទូសព្ទ័ឃើញឈ្មោះ(វី ម៉េងហ៊ង)ឃា.ត់.ខ្លួ.ន.រួមនិងវត្ថុតាងយកមកប៉ុស្គិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថនគរបាលកិច្ចប៉ុស្តិត្រើយស្លាឈ្មោះ(វី ម៉េងហ៊ង)បានសារភាពថាខ្លួននិងបក្សពួកពិតជាបានឆក់ទូសព្ទ័ពីឈ្មោះ(ហុង សុខឡាំង)ពិតប្រាកដមែន។បច្ចុប្បន្ន.ជ.ន.ស.ង្ស័.យ.បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕

Related posts

Leave a Comment