ក្រុងលិចទឹក មិនមែនមកពីលុបបឹងទេ គឺមកពីភ្នំពេញ ស្ថិតនៅក្នុងតំបន់ទំនាប រាងជាបាតខ្ទះ…

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ សូមស្វែងយល់ស្តីពីការជន់លិចដោយទឹកភ្លៀងក្នុងរាជ ធានីភ្នំពេញ:១-ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រទំនាបលិចទឹករាង ជាបាតខ្ទះ ព័ទ្ឋជុំវិញដោយការគំរាមកំហែងទឹកជំនន់នៅរដូវវស្សាពីបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ព្រមទាំ ងទទួលទឹ កជាប្រចាំ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលហូរឆ្លងកាត់ ចូលរាជ ធានីភ្នំពេញមុន ហូរធ្លាក់ ទៅទន្លេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកទន្លេឡើងចាប់ផ្តើមពីខែកក្កដា ដល់ខែវិច្ឆិកា ដែលធ្វើអោយទ្វារទឹកនៅតាមទំនប់ក្រវ៉ាត់ក្រុង ត្រូវបានបិទ ចៀសវាងទឹកហូរ ចូលក្នុងក្រុង ហើយប្រើស្ថានីយ៍បូមទឹក ចំនួន ១៤កន្លែងបូមបញ្ចេញក្រៅក្រុង។២-តំបន់ប្រទេសអាសុីអាគ្នេយ៍ជាតំបន់ដែល ទទួលរប បទឹកភ្លៀងធ្លាក់ច្រើនជាង គេបំផុតនៅលើ ពិភពលោក ដែលមានកំពស់ជាមធ្យមពី ១២០០ម ទៅ ២២០០មមក្នុង១ឆ្នាំ។ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ភ្លៀងធ្លាក់ខ្លាំងមានរយៈពេលខ្លី។ ជាទូទៅ ទីក្រុងស្ទើរតែទាំងអស់នៅលើពិភពលោក ការដោះស្រាយទឹក មិនអោយលិ ចទីក្រុងបា នក្នុងកម្រិតកំពស់ ទឹកភ្លៀងធ្លាក់ត្រឹម ៤០មមក្នុង១ម៉ោង បើភ្លៀងលើសពីនេះ គឺលិចទឹកហើយ។ ជាក់ស្តែងថ្មីៗនេះ ទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-បណ្តាញលូមានទំហំតូច និងមានការខ្វះខាត មិនគ្រប់គ្រាន់។ ផ្លូវក្នុងរាជធានីភ្នំពេញមានប្រវែង ២៤៦០គម បើគិតពីបណ្តាញលូសងខាងផ្លូវត្រូវមានបណ្តាញលូសរុបប្រវែងយ៉ាងតិច ៤៩២០គ.ម ជាក់ស្តែងក្នុងរាជធានីភ្នំពេញមានតែ ៨៨០គ.មប៉ុណ្ណោះ ដែលត្រូវមានការចាំ បាច់អភិវឌ្ឍន៍បណ្តាញលូអោ យបានច្រើនថែមទៀត និងបង្កើនសមត្ថភាពបូមទឹកអោយបានខ្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅដ្ឋានអោយស្របតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋដែលកាន់តែកើនឡើងខ្ពស់ (ពីមុនប្រជាជន ៣សែននាក់ កើនឡើងជិត ៣លាននាក់)បានធ្វើអោយតំបន់ផ្ទៃរងទឹកភ្លៀងតាមទំនាបដែលធ្លាប់ទទួលទឹក និងជ្រាបចូលដីបានបាត់បង់រួមតូចដោយចាក់សាប ចាក់បេតុង ចាក់កៅស៊ូថ្នល់ ហើយទឹកភ្លៀងម្តងៗបង្ហូរត្រង់ទៅបណ្តាញលូតែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦-កង្វះខាតអណ្តូងលូបង្ហូរទឹកចូល ការលួចបិទភ្ជិតអណ្តូងលូ ការបន្ទាបអណ្តូងលូដើម្បីយានយន្តឡើងចេញចូលផ្ទះ៧-បញ្ហាសំរាមស្ទះកកបាំងផ្លូវទឹកមុខអណ្តូងលូ ការស្ទះសំរាមមុខចម្រុឹងស្ថានីយ៍បូមទឹក និងការចូលសំរាមក្នុងម៉ូទ័របូមទឹក ធ្វើអោយខូចម៉ូទ័រជារឿយៗ។៨-ការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុងកើនឡើងខ្ពស់ ។ប្រជាជនក្នុងទីក្រុងកាន់តែកើន ការប្រើប្រាស់ទឹកស្អាតកាន់តែកើន ធ្វើអោយក្នុងបណ្តាញលូខ្លះពោរពេញដោយទឹកកខ្វក់ ធ្វើអោយកាត់បន្ថយសមត្ថភាពបង្ហូរទឹកភ្លៀងក្នុងបំពង់លូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុដូចបានជំរាបជូនខាងលើ កត្តាជាច្រើននេះរាជធានីភ្នំពេញងាយនឹងប្រឈមបញ្ហាទឹកភ្លៀងលិច ប៉ុន្តែការដោះស្រាយបញ្ហាទឹកលិចប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការកសាងបណ្តាញលូថ្មី ប្រវែង ៤៥០គ.ម ការកសាងស្ថានីយ៍បូមទឹកថ្មីចំនួន ៨កន្លែងដែលបង្កើនសមត្ថភាពបូមទឹក ៣ដង និងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៃប្រព័ន្ឋបង្ហូរទឹក បានធ្វើអោយរាជធានីភ្នំពេញទទួលបានលទ្ឋផលល្អប្រសើរ ជាក់ស្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក-បើភ្លៀងធ្លាក់ក្រោមកំពស់ ៤០ម.មក្នុង១ម៉ោង ភ្នំពេញ មិនរងការលិចទឹកទេ ឬអាចលិចក្នុងកម្រិតស្រាលបើមានបញ្ហាកកស្ទះសំរាម។ខ-បើភ្លៀងធ្លាក់លើសពីកំពស់ ៤០ម.ម ភ្នំពេញនឹងរងការលិចទឹកដូចបណ្តាទីក្រុងលើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ការលិចទឹកនៅពេលបច្ចុប្បន្ននេះ មានរយៈពេលខ្លី បើធៀបនឹងការលិចលង់ប៉ុន្មានឆ្នាំមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តាញលូ ទីតាំងដែលធ្លាប់លិចទឹកធ្ងន់ធ្ងរចំនួន ៣២ទីតាំង ត្រូវបានដោះស្រាយការលិចទឹក និងកាត់បន្ថយលិចទឹក តំបន់ខ្លះពីមុនបើភ្លៀងពីពេលរសៀល ស្អែកឡើងធ្លាប់លិចនៅបន្តប្រើរយៈពេលលិច១០ម៉ោង ទៅ៤៨ម៉ោងឯណោះ ប៉ុន្តែបច្ចុប្បន្នអាចលិចត្រឹម ១៥នាទី ឬ ៣០នាទី ឬ១ម៉ោងប៉ុណ្ណោះ ដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-តំបន់ផ្សារទួលទំពូង ដោះស្រាយបាន ៩០%-តំបន់មហាវិថី ម៉ៅ សេទុង មុខស្ថានទូតចិន ដោះស្រាយបាន ៩០%-តំបន់មុខព្រះបរមរាជវាំង និងរដ្ឋសភា បានដោះស្រាយ ៩០%-តំបន់មហាវិថី ហ្សាដឺហ្គោល ដោះស្រាយបាន ៩០%-តំបន់មុខវត្តមហាមន្ត្រី ដោះស្រាយបាន ៩០%-តំបន់ខាងកើតពហុកីឡាជាតិអូឡាំពិក រង្វង់មូលសំពៅមាស ដោះស្រាយបាន ៩០%-មហាវិថីម៉ៅ សេទុង មុខអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដោះស្រាយបាន ៩០%-ផ្លូវ សុខ ហុក ដោះស្រាយបាន ៩០%-ផ្សារចាស់ ដោះស្រាយបាន ៧០% អាចលិចត្រឹម ១៥នាទីទៅ ២០នាទី-មហាវិថី កម្ពុជាក្រោម ដោះស្រាយបាន ៧០% អាចលិចត្រឹម ១៥នាទី ទៅ១ម៉ោង។ល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំងមានកំពស់រហូតដល់ ១០៥ម.មក្នុងរយៈពេល២ម៉ោង ធ្វើអោយការទ្រទ្រង់បណ្តាញលូហួសសមត្ថភាពបណ្តាលអោយទឹកលិចនៅស្តុបម៉ុងឌីយ៉ាល់ ២ម៉ោងក្រោយភ្លៀង និងតំបន់បឹងទំពុនផ្នែកខ្លះទឹកលិចរយៈពេលជាង១០ម៉ោង ប៉ុន្តែតំបន់ផ្សេងៗទៀតមិនរងការលិចធ្ងន់ធរទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយប្រើប្រាស់ថ្មីចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន មានសមត្ថភាពបូមទឹកបន្ថែម ៦ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយស្ថានីយ៍នេះបូមកើនរហូតដល់ ១៨ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចទឹកនៅស្តុបម៉ុងឌីយ៉ាល់ និងតំបន់បឹងទំពុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+ទិសដៅ និងសំណូមពរ:ដើម្បីកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង ត្រូវមានការចូលរួមចំណែក និងសហការពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការកាយសំរាមមុខអណ្តូងលូ ចៀសវាងបិទភ្ជិត និងបន្ទាបអណ្តូងលូ ថែរក្សាបណ្តាញលូ ។ ជាមួយគ្នានេះ អាជ្ញាធរនឹងខិតខំកសាងបណ្តាញលូថ្មី ប្រឡាយបន្ថែមទៀតដែលកំពុងខ្វះខាត និងកសាងស្ថានីយ៍បូមទឹកថ្មីបន្ថែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+ការសន្និដ្ឋាន:ក្រោយពីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តាញលូប្រឡាយ និងស្ថានីយ៍បូមទឹកថ្មីជាច្រើន បានធ្វើអោយតំបន់ដែលធ្លាប់រងការលិចលង់រយៈពេលយូរ មកជាតំបន់រងការលិចលង់រយៈពេលខ្លី ជួនកាលត្រឹម ១៥នាទី ទៅ១ម៉ោងប៉ុណ្ណោះ មិនអាចលិចដល់ថ្ងៃបន្ទាប់ដូចមុនឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment