អបអរសាទរ! ស្ថាបនិក «បុណ្យភូមិ» រិទ្ធី លំអរពេជ្រ ទទួលបានពានរង្វាន់ស្ត្រីបង្កើត មាតិកាព័ត៌មានច្នៃប្រឌិត…

នេះមិនមែនជាលើកទីមួយនោះទេដែល រិទ្ធី លំអរពេជ្រ ជាស្ថាបនិក «បុណ្យភូមិ» និង ស្ថាបនិក «ភ្លើងគុប» ទទួលបានពានរង្វាន់នានាតំណាងឱ្យស្ត្រី និង យុវវតីក្នុងប្រទសកម្ពុជា ។ ថ្មីៗនេះ រិទ្ធី លំអរពេជ្រ ទើបតែទទួលបានពានរង្វាន់ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (​Creative​ ​Digital​ ​Contents​ ​Award​) ឆ្នាំ ២០២០ ដែលជាការផ្តួចផ្តើម​របស់​ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍​​ដើម្បី​​ជំរុញលើក​ទឹក​ចិត្ត​​ស្ត្រី​​​កម្ពុជា ។

នៅក្នុងពានរង្វាន់ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (​Creative​ ​Digital​ ​Contents​ ​Award​) នេះដែរគឺជា​ការ​ផ្តល់​កិត្តិយស​ ​និង​ ទទួលស្គាល់​នូវ​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នា​ពេល​កន្លងមក​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​)​ ហើយក្នុងនោះ រិទ្ធី លំអរពេជ្រ គឺជាស្រ្តីមួយរូបដែលបានបង្កើតស្នាដៃវីដេអូឯកសារជាច្រើន និង ស្នាដៃវីដេអូបែបស្នេហាយុវវ័យផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបង្កើតមាតិកាដែលទទួលបានប្រជាប្រិយភាព និង មានឱកាសទទួលបានបានរង្វាន់នេះបាន ដូចជាកម្មវិធី Love9, Shadow of the Shadow, និង បុណ្យភូមិ​ ជាដើម ។

គួរជម្រាបដែរថា រិទ្ធី លំអរពេជ្រ ជាស្ថាបនិក និង អគ្គនាយិការបស់ក្រុមសិល្បៈ «ភ្លើងគុប» ជាក្រុមមួយបង្កើតឡើងដោយផ្តោតលើវប្បធម៌ ប្រពៃណី និង ជាស្ថានិកនៃ «បុណ្យភូមិ» ផងដែរ ។ នៅក្នុងនោះនាងក៏ផលិតករខ្សែភាពយន្តមួយរូបផងដែរដោយកាលពីពេលកន្លងមក រិទ្ធី លំអរពេជ្រ ក៏ទើបតែទទួលបានការអញ្ចើញចូលរួមកម្មវិធីមហោស្រពអន្តរជាតិនៅប្រទេសស្វីស ដែលមានឈ្មោះថា Locarno Film Festival 2020 ទៀតផង ៕

Related posts

Leave a Comment