កូនខ្មែរត្រូវស៊ែរដើម្បីចងចាំទុក! ស្ពានកំពង់ក្តីខ្មែរយើងអាយុរាប់ពាន់ឆ្នាំ មានរូបក្នុងក្រដាសប្រាក់ ៥ពាន់រៀលសព្វថ្ងៃ…(មានវីដេអូ)

ស្ពាន​កំពង់ក្តី​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ (​ចម្ងាយ​ប្រមាណ ៦០​គ​.​ម ពី​ក្រុង​សៀមរាប​) នៅ​ខាងលិច​ឆៀង​ខាងជើង​ផ្សារ​កំពង់ក្តី​ប្រហែល​៥០​ម ក្នុង​ឃុំ​កំពង់ក្ដី ក្នុងស្រុក​ជីក្រែង ខេត្ត​សៀមរាប ។ បើតាម​ការបកស្រាយរ​បស់​អ្នកស្រាវជ្រាវ ស្ពាន​នេះ​មានឈ្មោះ “​ព្រះ​ទិស​”, “​ប្រាប់​ទិស​”​។

យ៉ាងណាមិញស្ពាននេះ ជា​ស្ពាន​បុរាណសម័យ​អង្គរ សង់​ពី​ថ្មបាយក្រៀម​និង​ថ្មភក់​ដែលមាន​បណ្ដោយ ៨៦​ម៉ែត្រ ទទឹង ១៦​ម៉ែត្រកម្ពស់​ពី​បាត​ស្ទឹង១០​ម៉ែត្រនិង​មាន​រន្ធត្រដេវ (​ប្រឡោះ​សម្រាប់​ចរន្តទឹក​ឆ្លងកាត់​)​ចំនួន២១​។​លើសពីនេះ តាម​ការវិភាគ​ប្រវត្តិ​សិល្បៈ​លើ​បង្កាន់ដៃ​នាគ​និង​ថ្មគោលគឺ​ស្ថិតនៅក្នុង​

រចនាបទ​បាយ័ន (១១៨១- ១២២០) ។ ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោមជាខ្លាំង​ដោយសារ​អាយុកាល ធម្មជាតិ និង​មនុស្ស​។ ​សព្វថ្ងៃ​ស្ពាន​នេះ​ត្រូវបាន​គេ​អភិរក្ស បន្ទាប់ពី​មានការ​សាងសង់​ស្ពាន​ថ្មីសម្រាប់​ប ញ្ចៀស​ការឆ្លង​កា ត់ដោយ​ទុក​ស្ពាន​នេះ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ​។ រូបភាព​ស្ពាន​កំពង់ក្ដី​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​នៅ​ក្រដាសប្រាក់ ៥០០០រៀល​របស់​ខ្មែរ​យើង​ផងដែរ​នាពេល​បច្ចុប្បន្ន​៕​

Related posts

Leave a Comment