ឃើញកញ្ញា រ៉ូស អួតពេក ធ្វើឲ្យ កាកា ​អូស្ត្រាលី ទប់អារម្មណ៍លែងជាប់ហើយ ក៏ចេញមកព្រលះកប់ៗមាត់ ពិសេសត្រង់ពាក្យ រ៉ូស និយាយថា…(មានវីដេអូ)

ទស្សនានិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់តែល្បីកក្រើកខ្លាំង ក្រោយថត MV មុខរថយន្ត មានទំាងពាក្យសរសើរ និងរិះគន់យ៉ាងចាស់ដៃ។

ស្រាប់តែ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារាសម្តែងដែលនិយម តុបតែងខ្លួន និងស្លៀកពាក់ ស៊ិច​ស៊ី រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក អុឹម ជីវ៉ា ដោយបញ្ជាក់យ៉ាងច្បាស់ៗថា ៖

“បងប្អូនខ្ញុំសុទ្ធតែអ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…”។

ដោយសារមិនពេញចិត្តចំពោះពាក្យសំដីរបស់ រ៉ូស មួយចំនួន ជាពិសេសត្រង់ពាក្យ រ៉ូស និយាយថា “មីងស្គាល់ វិមានឯករាជ្យ អត់ ស្គាល់ក្រដាស១០ ក្រដាស ២០ អត់ បើមីងអត់ស្គាល់មីងអាច Search នៅ YouTube មើលបាន…” ទើបធ្វើ KaKa Kh Australia ឬ​ កាកា ​អូស្ត្រាលី ទប់អារម្មណ៍លែងជាប់ ក៏ចេញមុខមកព្រលះ រ៉ូស វិញយ៉ាងចាស់ដៃ ចំៗ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment