មើលវីដេអូនេះហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ទឹម រដ្ឋា និង ទឹម វត្តី ស្រែកទ្រហោរយំ បោកខ្លួន ក្នុងថ្ងៃបូជា សពម្តាយ…(មានវីដេអូ)

កាលពី វេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងអាក្រក់មួយ គឺ ម្តាយបង្កើត របស់ តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង ដល់ថ្នាក់ធ្វើឲ្យកូនៗ បង្ហាញក្តីសោកសៅ រំជួលចិត្ត នឹកស្មានមិនដល់។

លុះដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ តារាសម្តែង ទឹម រដ្ឋា និងក្រុមគ្រួសារ ក៏បានរៀបចំពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ របស់ម្តាយរបស់ខ្លួន ដែលទើបទទួលមរណភាពថ្មីៗនេះហើយ ដោយកម្មវិធីបុណ្យនេះ ប្រារព្ធធ្វើនៅ បុរីដឹមេគង្គ រ៉ូយាល់ ដែលមានផ្ទះលេខ 34 ផ្លូវ 08 នៅលើផ្លូវជាតិ លេខ 6A រាជធានីភ្នំពេញ។

ក្នុងនោះ បើក្រឡេកទៅមើលវីដេអូ នៅក្នុងថ្ងៃរំលាយសព ម្តាយ ទឹម រដ្ឋា វិញ រឹតតែធ្វើឲ្យគ្រប់គ្នា មិនអាចទប់ទឹកភ្នែកមិនជាប់ឡើយ ដោយសារតែឃើញ ទឹម រដ្ឋា និង ទឹម វត្តី ណាស់ ស្រែកទ្រហោរយំបោកខ្លួនយ៉ាងខ្លាំង ព្រោះម្តាយរបស់ខ្លួន លាយទៅរហូត គ្មានថ្ងៃត្រឡប់វិញឡើយ។ ដូចនេះដើម្បីជា្រប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដ៏សោកសៅមួយនេះទំាងអស់គ្នា ៖

Related posts

Leave a Comment