តបតាមការអញ្ជើញរបស់ក្រសួងវប្បធម៌ថៃ នៅព្រឹកថ្ងៃសៅរ៍ទី០៨ខែសីហាឆ្នាំ២០២០ ឯកឧត្តមអ៊ូក សោភ័ណឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកនំបញ្ចុកសម្លប្រហើរខ្មែរយើងដែល បានបន្សល់ទុកតាំងពីដូនតា
មកចូលរួមតាំងបង្ហាញនៅក្នុងកម្មវិធីទិវាអាស៊ាន(ASEAN Day) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌អាស៊ាន ស្ថិតក្នុងសង្កាត់ប្រាក់ណាខន រាជធានីបាងកក។
គោលបំណងនៃការចូលរួមកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងចូលរួមអបអរខួបអនុស្សាវរីយលើកទី៥៣ នៃថ្ងៃបង្តើតអាស៊ាន (០៨សីហា ១៩៦៧-២០២០)។ 🇰🇭❤️🙏 ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK