ស្តែងណាស់លោកអើយ មើលបណ្តើរព្រឺសម្បុរបណ្តើរ ! តារាសម្ដែង ផាន់ ផាត់ណា កំពុងតែថតរឿងថ្មី ត្រូវវិញ្ញាណចូលសណ្ឋិត…(មានវីដេអូ)

ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែងដ៏ល្បីម្នាក់ គឺ អ្នកនាង ផាន់ ផាត់ណា។ តារារូបនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅតាមរយៈការសម្តែងដ៏ល្អ និងសមឥតខ្ចោះ កាលពីពេលកន្លងទៅ រហូតលេចមុខក្នុងការសម្តែងរឿងជាបន្តបន្ទាប់មិនដែលដាច់។

ហើយថ្មីៗនេះទៀត តារាសម្តែងស្រស់ស្អាតម្នាក់នេះ បានបង្ហាញខ្លួន ថតរឿងថ្មីមួយទៀតហើយ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលកំពុងថតរឿងថ្មីនោះ ស្រាប់តែ តារាស្រីរូបនេះ ត្រូវវិញ្ញាណចូលសណ្ឋិត។

ក្នុងនោះ លោក ជា ឈីម ដែលជាផលិតករ បានបញ្ជាក់បន្ថែមថា ៖ “ក្រុមការងារ TV5 រឿងទឹក និងប្រេង កំពុងតែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ”។

តារាសម្តែង ផាន់ ផាត់ណា ក៏បានស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖ “មានជំនឿ តែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនឯងបែបនេះ កាន់តែធ្វើអោយខ្ញុំ មានជំនឿ និងជឿកាន់តែខ្លាំង”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment