ផ្ទុះការសរសើរទឹកចិត្ត ឱក សុគន្ធកញ្ញា នាំស្វាមី និងកូនប្រុស ទៅជួយទារិកាកម្សត់ត្រូវម្ដាយបោះបង់ចោល នៅគំនរសំរាម…

កាលពីប៉ុន្មានថ្ងៃមុននេះមានរឿងគួរឱ្យអាណិតអាសូរ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានគេបានប្រទះឃើញទារិកាត្រូវម្តាយបោះបង់ចោលលើគំនរសំរាម តែជាកុសលបុណ្យទារិកានោះ ពេលនេះក៏មានឪពុកម្តាយថ្មីហើយ ។ ក្រោយពីមានឪពុកម្តាយចិត្តធម៌បានយកទារិកានោះទៅចិញ្ចឹមហើយនោះ ក៏មានសប្បុរសជនជាច្រើនបានឧបត្ថម្ភក្នុងការចិញ្ចឹមទារិកាកម្សត់នោះដូចគ្នាដែរ ។

យ៉ាងណាមិញថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុក របស់ ពូឈីវ ដែលជាឪពុកធម៌របស់ទារិកានោះ បានបង្ហោះរូបភាពរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី បានចុះទៅជួបទារិកានោះផ្ទាល់នៅផ្ទះឪពុកម្តាយចិញ្ចឹម ព្រមទាំងទឹកចិត្តសប្បុរស​ជួយឧបត្ថម្ភថវិកា និង សម្ភារប្រើប្រាស់មួយចំនួនដល់ទារិកាដែលត្រូវបានដាក់ឈ្មោះថា «ធានី» នោះដែរ ។ ទឹកចិត្តសប្បុរសធម៌របស់កំពូលតារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនរំភើបចិត្ត និង ទឹកចិត្តមានជ្រះថ្លា ដែលនាងបានចែករំលែកនៃក្តីស្រឡាញ់របស់ខ្លួនក្នុងនាមជាម្តាយផងដែរ ៕

Related posts

Leave a Comment