រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មទាមទារដោះលែង រ៉ុង ឈុន ឡើយ ព្រោះ ប្រឆាំងនឹងច្បាប់…

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បដិសេធមិនអនុញាតិឲ្យ គណបក្សខ្មែរឈ្នះ ដឹកនាំធ្វើបាតុកម្មហែរក្បួននៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងឈ្មោះ រ៉ុង ឈុន ដែលបានញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៦-២០-២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះទេ។ដោយសារតែប្រឆាំងនឹងច្បាប់ ហេតុដូច្នេះមិនអាចអនុញ្ញាតឲ្យបានទេ។

ការមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះ ដឹកនាំធ្វើបាតុកម្ម គឺបន្ទាប់ពីគណបក្សមួយនេះបានជូនដំណឹងទៅអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្តីពីការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនក្នុងទីលានប្រជាធិបតេយ្យចំនួនបួនថ្ងៃ គឺនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យមានការដោះលែងជនសង្ស័យឈ្មោះ រ៉ុង ឈុន។

យោងតាមកាសែតរស្មីកម្ពុជា បានដកស្រងសម្តី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ខែសីហា ថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យនោះទេ ដោយសារប៉ះពាល់ថ្ងៃបុណ្យ បញ្ហាជំងឺកូវីដ១៩ ហើយប្រឆាំងនឹងច្បាប់ គឺមិនអាចអនុញ្ញាតឲ្យធ្វើបានទេ។

សូមបញ្ជាក់ ថា ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ហើយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ៕ ប្រភពរស្មីកម្ពុជា

Related posts

Leave a Comment