កំពូលតារាចម្រៀងដែលគេស្រលាញ់ទូទាំងពិភពលោក! សេលីណា (Selena) ទើបបរិច្ចាគលុយ ១០លានដុល្លារ ពេលនេះ សម្ងំធ្វើម្ហូបក្នុងផ្ទះថ្មី៥លានដុល្លារ យ៉ាងសាមញ្ញ (មានវីដេអូ)

បរទេស៖ កាលពីថ្មីនេះ តារាចម្រៀងស្រីប៉ុប ជនជាតិអាមេរិក នាង Selena Gomez កំពុងត្រៀមវិលត្រលប់មកវិញ ជាមួយនឹងកម្មវិធីចម្អិនម្ហូប «Selena + Chef» នៅលើកញ្ចាក់ទូរទស្សនិ៍ HBO Max ដែលនឹងចាក់ផ្សាយចាប់ពីថ្ងៃទី ១៣ សីហា តទៅ។

ក្នុងនោះផងដែរ Selena Gomez នឹងរៀនពីរបៀបចម្អិនម្ហូបនីមួយៗ ជាមួយមេចុងភៅ ១០រូប ដោយជំនួសឱ្យ បុគ្គលល្បីៗ​ ដែលបានត្រូវសិក្សានៅផ្ទះ តាមរយៈការណែនាំតាមអ៊ីនធើណែតពីមេចុងភៅ។លើសពីនេះ ក៏មានម៉ាស៊ីនថតត្រូវបានតម្លើងគ្រប់ជ្រុង នៃក្នុងផ្ទះបាយ មិនថាបន្ទប់ទទួលភ្ញៀវ ពីក្នុងផ្ទះធំំដ៏ស្កឹមស្កៃ របស់ Selena នៅទីក្រុង Encino រដ្ឋ California។

នៅក្នុងឈុតវីដេអូឃ្លឹបខ្លីនោះដែរ បង្ហាញនៅថ្ងៃទី ៥ សីហា តារាចម្រៀង​ប៉ុបមួយរូបនេះ បានចែករំលែកសារថា សួស្តីនាងជា Selena Gomez នាងពិតជាចូលចិត្តចម្អិនម្ហូបណាស់ ប៉ុន្តែនាងមិនមែនជាចុងភៅល្អបំផុតនោះទេ ដូច្នេះនាងត្រូវស្នើសុំចុងភៅកំពូលៗ អោយជួយណែនាំ និងបង្រៀនដល់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា តាមរយៈកម្មវិធីទូរទស្សន៍នេះ ទស្សនិកជនក៏មានឱកាសឆ្លៀត បានទស្សនាទិដ្ឋភាព ផ្ទះឯកជនរបស់ Selena Gomez ផងដែរ ដែលនាងទើបតែបានទិញវីឡាថ្មីមួយនេះ ជាមួយតម្លៃរហូតដល់ជិត ៥ លានដុល្លារ កាលពីដើមឆ្នាំនេះ។

សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment