នៅចាំគាត់ទេ? ខានឃើញយូរ សុខ សុជាតា ធំលឿន និងស្អាតប្លែកដល់ហើយ មើលសឹងមិនស្គាល់ ដល់ថ្នាក់គ្រប់គ្នា លាន់មាត់ថា…

ទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ច្បាស់ជានៅចាំ មិនទាន់ភ្លេចទេ មើលទៅ នូវ អតីតបេក្ខនារីម្នាក់ឈ្មោះ សុខ សុជាតា នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ សុជាតា មានអាយុត្រឹម ១២ឆ្នាំ តែប៉ុណ្ណោះ។

ក្រោយមក បើទោះបីជា សុខ សុជាតា មិនទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកនេះ ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រដដែលពីសំណាក់ មហាជនទូទៅ​ ហើយគេតែងតែឃើញ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។

ហើយថ្មីៗនេះ ស្រាប់តែអ្នកគាំទ្រ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ផ្ទុះការចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយឃើញ សម្រស់ របស់ សុជាតា ស្រស់ស្អាតប្លែក មើលសឹងតែមិនស្គាល់ ពិតជាធំជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន គួរឲ្យទាក់ទាញ ដល់ថ្នាក់ធ្វើឲ្យគេលាន់មាត់ថា ៖

សុជាតា ស្រស់ស្អាតណាស់, ស្អាតខ្លាំងណាស់ អាយដល, មើលអត់ចង់ស្គាល់, ពេញក្រមុំបាត់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតនូវសម្រស់របស់ សុជាតា ពេលនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment