គួរឱ្យសរសើរ! យុវជនមួយក្រុមស៊ូជញ្ជូនថ្ម ស៊ីម៉ងត៍ កម្ពស់រាប់ម៉ែត្រ ធ្វើបង្គន់លើភ្នំខ្នងផ្សារ…

ភ្នំខ្នងផ្សារ ជាតំបន់ទេសចរណ៍ដែលទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទេសចរ ជាពិសេសអ្នកដែលនិយមចូលចិត្តដើរលេងកម្សាន្តបែបធម្មជាតិ ដំណើរផ្សងព្រេង ឆ្លងកាត់ឧបសគ្គការឡើងភ្នំដែលមានចំណោទចោតខ្លាំងជាដើម ។

ថ្វីដ្បិតតែភ្នំខ្នងផ្សារល្បីល្បាញមានទេសភាពស្អាតខ្លាំង មានវាលស្មៅដាច់កន្ទុយភ្នែក ប៉ុន្តែអ្វីដែលជាកង្វល់របស់អ្នកទេសចរគ្រប់គ្នានោះ គឺពុំមានបង្គន់អនាម័យ និងបន្ទប់ទឹកប្រើប្រាស់ត្រឹមត្រូវនោះទេ ។ ដោយឡែកស្រាប់តែថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក តាន់ គីមសួរ ដែលជាយុវជនដ៏សកម្មមួយរូបតែងចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថាន ហើយក៏ជាអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងមួយរូបដែរនោះ បានបង្ហាញរូបភាពជាច្រើនសន្លឹកអំពីការធ្វើបង្គន់អនាម័យនៅលើភ្នំខ្នងផ្សារ ។

តាមការបង្ហោះរបស់លោក តាន់ គីមសួរ បច្ចុប្បន្ននេះក្រុមអ្នកសាងសង់បានធ្វើរួចរាល់សម្រាប់បង្គន់ទីមួយហើយ និងកំពុងរៀបចំធ្វើសម្រាប់បង្គន់ទី ២ ទៀត ។ ក្នុងនោះក៏មានមហាជនជាច្រើនបានបង្ហាញក្ដីរីករាយនៅពេលមានបង្គន់សម្រាប់ប្រើប្រាស់បែបនេះ ហើយពិសេសនោះមានការលើកសរសើរថាក្រុមយុវជនធ្វើបង្គន់អនាម័យនេះ ពិតជាមានការតស៊ូមែន ព្រោះការឡើងភ្នំខ្នងផ្សារមិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែពួកគេថែមទាំងអាចជញ្ជូនថ្ម ស៊ីម៉ងត៍ និងឈើ ឡើងទៅទីនោះពិតជាមិនធម្មតាឡើយ ។ ដូច្នេះទេសចរពេលទៅកម្សាន្តភ្នំខ្នងផ្សារលើកក្រោយលែងព្រួយបារម្ភរឿងគ្មានបង្គន់ប្រើហើយ ៕

Related posts

Leave a Comment