ញាក់សាច់!​ ចិនបង្អួតនាវាដឹកយន្តហោះ ចម្បាំង ផលិតដោយខ្លួនឯង ត្រៀមបំ បាក់ឥទ្ធិពល អាមេរិចកាំង…(មានវីដេអូ)

(ប៉េកាំង)៖ នាវាផ្ទុកយន្ដហោះ ចម្បាំង សានទុង (Shandong) គឺជានាវាផ្ទុកយន្ដហោះចម្បាំង ផលិតនៅក្នុងស្រុកដំបូងបំផុត ដែលត្រូវបានរចនា, សាងសង់ និងបំពាក់បរិក្ខាទំនើបៗចុងក្រោយ របស់ចិន។ Shandong ឬគេស្គាល់ថា Type 002 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតនាវា ដាលៀន (Dalian Shipbuilding Industry) និងប្រកាសជាផ្លូវការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

នាវាផ្ទុកយន្ដហោះចម្បាំងនេះ មានសមត្ថភាពផ្ទុកយន្ដហោះចម្បាំង J-15 និងយន្ដហោះចម្បាំងចិនដទៃទៀត។ Shandong ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅឯកំពង់ផែមួយ ក្នុងទីក្រុងសានយ៉ា (Sanya) នៃខេត្តហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងប្រទេសចិន។

នាវាផ្ទុកយន្ដហោះចម្បាំង Shandong មានលក្ខណៈសម្បត្តិប្រហាក់ប្រហែល នឹងនាវាផ្ទុកយន្ដហោះចម្បាំងចិនលាវនីង (Liaoning) ឬ Type 001 ដែរ។ Shandong មានទម្ងន់ប្រែប្រួលពី ៦៦,០០០-៧០,០០០តោន និងបណ្ដោយប្រវែង ៣១៥ម៉ែត្រ ខណៈ Liaoning មានទម្ងន់ប្រែប្រួលពី ៦០,០០០ ទៅ ៦៦,០០០តោន និងបណ្ដោយប្រវែង ៣០៤.៥ម៉ែត្រ។

គួរបញ្ជាក់ថា នាវាចម្បាំងទាំងពីរគ្រឿងខាងលើនេះ គឺជានាវាដែលត្រូវបានដាក់ ឲ្យដំណើរនៅក្នុងជួរកងទ័ពជើងទឹកចិន។ ចិនក៏គ្រោងផលិតនាវាប្រភេទនេះ បន្ថែមទៀតផងដែរ រួមជាមួយនាវាផ្ទុកឧទ្ធម្ភាគចក្រ៕ប្រភព៖ CGTN (នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០)

Related posts

Leave a Comment