លេងធម៌ក្ដៅហើយ ! វៀតណាម ប្រកាសបង្ក្រាបជនជាតិចិនណា ដែលលួចចូលក្នុងប្រទេសខ្លួនខុសច្បាប់…

បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាឲ្យមានការស៊ើបអង្កេតលើការឆ្លងកាត់តាមព្រំដែន ជាពិសេសការឆ្លងកាត់ខុសច្បាប់ពីប្រទេសចិន និងតួលេខមនុស្សចូលកាលពីពាក់កណ្តាលខែកក្កដា ស្របពេលដែលប្រទេសនេះមានករណីឆ្លងថ្មីចំនួនជាង២៧០នាក់ និង មនុស្ស៨នាក់បានស្លាប់ ចាប់តាំងពីមានរលកទី២ចាប់ពីថ្ងៃទី២៥ខែកក្កដា បន្ទាប់ពីរយៈពេល៣ខែដោយមិនដែលរកករណីឆ្លងក្នុងសហគមន៍ឡើយ។

នាយករដ្ឋមន្រ្ដីវៀតណាមរូបនេះ បាននិយាយថា ប្រទេសចិន បាននិងកំពុងរងគ្រោះពីជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ ដូច្នេះជនជាតិចិនមួយចំនួនបានចូលទៅប្រទេសវៀតណាម ដោយសុវត្ថិភាពដើម្បីស្វែងរកការងារធ្វើ ឬធ្វើដំណើរ។ លោកបានបញ្ជាក់ថា មនុស្ស១៧៧នាក់ នៃពួកគេបានចូលក្នុងប្រទេសដោយខុសច្បាប់ចាប់តាំងពីខែមិថុនា មកម្លេះ។

ប្រទេសវៀតណាម បានហាមឃាត់ការចូលរបស់ជនបរទេស និងបានផ្អាកជើងហោះហើរអន្តរជាតិនៅចុងខែមីនា។ មានតែពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍និងជនបរទេសមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យស្ថិតក្នុងលក្ខខណ្ឌតឹងរ៉ឹងរួមទាំងការដាក់ឱ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃ ៕

អត្ថបទ៖ KBN

Related posts

Leave a Comment