ការពិតត្រូវបានបង្ហាញ​! ពលរដ្ឋ​ ថា​ លោក​ អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ជាមនុស្សស្អាតស្អំ​ ទេ​ តែឈ្មោះ​ ទូច​ សុខលីម​ ឈ្មួញគួកជេរដីសម្បូររឿងអាស្រូវ​ មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះនគរបាល…

កណ្តាល៖ក្រោយ​ CPC NEWS ចេញផ្សាយអត្ថបទមួយ​ ក្រោមចំណងជេីងថា​ “ពលរដ្ឋ ចោទប្រកាន់លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ថា បានប្រើអំណាចនិងយកឈ្មោះថ្នាក់ដឹកនាំមកគំរាម រឿងអនុវត្តកិច្ចសន្យាទិញ-លក់ដី”​ រួចមក​ ពលរដ្ឋជាច្រេីននាក់​ បានមកផ្តល់ព័ត៌មានបន្ថែម​ ថា​ តាមពិតលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាលទទួលបន្ទុកផ្នែកទេសចរណ៍​ ជាមនុស្សស្អាតស្អំ​ ទេ​ តែឈ្មោះ​ ទូច​ សុខលីម​ ឈ្មួញគួកជេរដីសម្បូររឿងអាស្រូវ​ មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះនគរបាល​ ។

លោក​ យ៉ែម​ ពូន​ អាយុ៦៥ឆ្នាំ​ និង​ ស្ត្រីឈ្មោះ​ តុំ​ តុប​ អាយុ៥៦ឆ្នាំ​ រស់នៅឃុំស្អាងភ្នំ​ ស្រុកស្អាង​ ខេត្តកណ្តាល​ ថ្លែងប្រាប់​ CPC NEWS នៅរសៀលថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ ថា​ ឈ្មោះ​ ទូច​ សុខលីម​ ឈ្មួញគួកជេរដីសម្បូររឿងអាស្រូវ​និងជាប់បណ្តឹងនៅតុលាការ​ ផងនោះ​ បានទិញដីពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ​ លេីទំហំដីប្រមាណ១១ហិកតា​ ដោយកក់ប្រាក់មុន២០%​ ។

ប៉ុន្ដែ​រយៈពេលជាង២ឆ្នាំ​ ឈ្មោះ​ ទូច​ សុខលីម​ មិនបានបំពេញកាតព្វកិច្ច​ ឡេីយ​ ទេីបពេលថ្មីៗនេះ​ ឈ្មោះ​ ទូច​ សុខលីម​ បានប្រគល់ប្រាក់៣០%​ ហេីយលោក​ អុល​ ប៊ុណ្ណា​ ក្នុងនាមជាសាច់ញាតិជនរងគ្រោះ​ បានចូលខ្លួនជួយសម្របសម្រួលដោយសន្តិវិធី​ ។ ប៉ុន្ដែ​ បែរជាឈ្មោះ​ ទូច​ សុខលីម​ មួលបង្កាច់និងប្តឹងលោក​ អុល​ ប៊ុណ្ណា​ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះទៅវិញ​ ។

លោកយ៉ែម ពូន ម្ចាស់ដីរងគ្រោះ ក្នុងចំណោម១៨គ្រួសារ បន្តថា នាអំឡុង ខែមករា ឆ្នាំ២០១៨ ឈ្មោះ ទូច សុខលីម និងបក្ខពួកបានមកចុះទិញដី ពីប្រជាពលរដ្ឋចំនួន១៨គ្រួសារដោយ ព្រមព្រាងគ្នា លក់ដីទំហំ១១៥៥៦២ ម៉ែត្រការ៉េ ដោយមានវិញ្ញាបនបត្រសំគាល់អចលនវត្ថុចំនួន១៨ ក្បាលដី។

ឈ្មោះ ទូច សុខលីម បានអោយឈ្មោះ ឌី ណារ៉ាវី និងឈ្មោះគីម សុងហៃ ព្រមទាំងបក្ខ មកកកប្រាក់ជាកំណាក់កាលទីមួយ ចំនួន២០% លើកទី២ ចំនួន៥០% និងលើកទី៣ ផ្ទេរឈ្មោះអ្នកលក់មកទិញយកប្រាក់បង្គ្រប់ថ្លៃដីតែម្តង ។

ក្រោយមក ឈ្មោះ ឌី ណារ៉ាវីនិងគីម សុងហៃ បានហៅប្រជាពលរដ្ឋអ្នកលក់ដី ដើម្បីប្រមូលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថទាំង១៨បណ្ណ័ ដើម្បីកាត់ផ្ទេរប្លង់អោយអ្នកលក់ ដោយទុកចិត្តពីអ្នកទិញប្រជាពលរដ្ឋទាំង១៨គ្រួសារ បានប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុទាំងអស់ ដោយមិនបានប្រាក់បន្ថែម តាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា រវាងអ្នកលក់ និងទិញដីនោះឡើយ។

លោក យ៉ែម ពូន បានបញ្ជាក់ថា ក្រោយពីប្រមូលប័ណ្ណកម្មសិទ្ធិ ពីប្រជាពលរដ្ឋ បានរងចាំដំណឹងរហូតពី ឈ្មោះ ទូច សុខលីម បានប្រាប់ថា ចាំបួនប្រាំថ្ងៃទៀតមកយកលុយ អោយប្រជាពលរដ្ឋតាមដំពាក់កាលទី២ ។ រយ:ពេលជិតពីឆ្នាំហើយ ចាំបាត់ចាំបាត់រហូត។ ទើបដឹងថាលេខក្បាលដីរបស់ ឈ្មោះយ៉ែម ពូន អ្នកទិញបានផ្ទេរសិទ្ធិកាត់ឈ្មោះទៅអោយអ្នកផ្សេងរួចរាលខណៈម្ចាស់ដីដើមមិនទាន់ទទួលបានលុយគ្របើចំនួនតាមកិច្ចសន្យានូវឡើយ ។

ចំណែកលោក ហ៊ុយ លីហ៊ត រងគ្រោះលក់ដី ចំណុចភូមិវាលឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល ក៏រៀបរាប់ស្រដៀងគ្នានេះដែរ ក្រោយដឹងថាលេខក្បាលដី៧០០ត្រូវឈ្មោះទូច សុខលីម ផ្ទេរសិទ្ធិអោយអ្នកផ្សេងដោយម្ចាស់ដើមកម្មសិទិ្ធមិនបានប្រាក់ថ្លៃដីគ្រប់នូវឡើយដែរ។

លោកបន្តថា ដីរបស់ ឈ្មោះហ៊ុយ លីហ៊តមានលេខក្បាលដី៧០០និងទំហំ១២៤៥០ម៉ែត្រការ៉េ លក់ទៅអោយ ឈ្មោះ ទូច សុខលីម តម្លៃ១០ម៉ឺនដុល្លារ ទើបបានប្រាក់កកចំនួន២០%ប៉ុណ្ណោះ។ ចំណែកលោកយ៉ែម ពូន មានលេខក្បាលដី៦៩៧ទំហំ ២៣១៣៧ម៉ែត្រការ៉េ ក៏ត្រូវឈ្មោះទូច សុខលីម លក់បន្តផ្ទេរសិទ្ធិកាត់ឈ្មោះទៅអោយអ្នកផ្សេងបន្តរួចរាលផងដែរ​ ៕

Related posts

Leave a Comment