ថៅកែហាងពេជ្រ និងជាម្ចាស់ផលិតផល NNP អ្នកនាង ទ្រី ដាណា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមុននេះបន្តិចអ្នកនាង បានបង្ហាញពីភាពជោគជ័យរបស់កូនក្រុមខ្លួន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលបានទិញរថយន្តទំនើប Rolls Royce យ៉ាងថ្មីស្រឡាង។
យោងាតាមទំព័រហ្វេសប៊ុករបស់អ្នកនាង បានសរសេរឲ្យដឹងថា៖ «នេះជាអ្វីដែលខ្ញុំចង់បាន ចង់ឃើញ ហើយក៏រំភើបជំនួស កាល២ឆ្នាំមុន គាត់ប្រាប់ខ្ញុំថា ធ្វើបុគ្គលិកគេប្រាក់ខែជាង ៣០០ដុល្លារអីហ្នឹង ហើយគាត់ចាប់អារម្មណ៍ចង់ធ្វើជំនួញខ្លួនឯង។
គាត់ទើបអាយុជាង ២០ឆ្នាំទេ តែឥឡូវមានផ្ទះ មានគ្រឿងពាក់ពេញខ្លួន ហើយថ្ងៃនេះទើបទិញឡាន Rolls Royce ទៀត ពិតជាអស្ចារ្យមែន។ សរសើរសមត្ថភាពណាស់គាត់ណាស់ អ៊ុន ធីតា កាន់ដេប៉ូ ៣ខណ្ឌ
និងខេត្តស្វាយរៀង។ រកស៊ីអីក៏ដោយ ធ្វើការអីក៏ដោយ ឱ្យតែប្រាកដ ច្បាស់លាស់ ប្រាកដជាជោគជ័យដូចគាត់ចឹង»៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖