ធ្វើបាបពលរដ្ឋទៀតហើយ! ពលរដ្ឋ នាំគ្នាប្តឹងស្នងការរងខេត្តកណ្តាល ប្រើអំណាចជាអ្នកធំ គំ​រា​មចង់បានលុយពីការលក់ដីរបស់ពលរដ្ឋ…

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ លោក ទូច សុខលីម អាយុ៤៧ឆ្នាំ បានដាក់ ពាក្យបណ្តឹងសុំអន្តរាគមន៍មួយ គោរពជូនលោកស្នងការនគរបាលខេត្តកណ្តាល ដោ យចោទប្រកាន់ លោកឧត្តម សេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរ ងខេត្តកណ្តាលទទួលបន្ទុក ផ្នែកទេសចរណ៍ ថា បានប្រើអំណាច និងយកឈ្មោះថ្នាក់ដឹកនាំមកគំរាម រឿង អនុវត្តកិច្ចសន្យាទិញ-លក់ដី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតា មពាក្យបណ្តឹងសុំអន្តរាគមន៍ ដែលអ្នក សារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ ។ជុំវិញបញ្ហានេះ លោកឧត្តមសេ នីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបា លខេត្តកណ្តាល ថ្លែងប្រាប់ថា លោកកំពុងពិនិត្យ ករណីនេះហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា៖ ស្នងការរង រូបនេះធ្លាប់មានរឿងអាស្រូវ ជាច្រើនបន្ទាប់ពី យករ ថយន្តពន្លត់អគ្គិភ័យរប ស់អង្គភាពស្នងការ ទៅបម្រើឱ្យផ លប្រយោជន៍ខ្លួនឯង ដឹកទឹកលក់ និងបម្រើឱ្យតម្រូវការលោ កផ្កាយ ២មួយរូប ដែលសាមីអង្គភាពមិនដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណី លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល បានឱ្យអង្គភាព «នគរដ្រេហ្គន» ដឹងតាម ទូរស័ព្ទ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា៖ លោកកំពុងមា នភារកិច្ចជាប់ប្រជុំ ហើយចប់ ការងារលោ ក នឹងខលតបប្រាប់មកវិញ។សូមបញ្ជាក់ថា៖ ទីតាំងដីនោះស្ថិត នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment