សុំសរសើរ ទើបមានមួយ! ប្តីចង់ទិញ Rolls-Royce មក Surprise ស្រាប់តែប្រពន្ធដឹងទាន់ ប្រាប់ទៅស្វាមីវិញថា “បើហ៊ានទិញលែងគ្នា ព្រោះតែ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកឈ្មោះ A Mouy A Mouy បានបង្ហោះរូបភាពពីរថយន្តទំនើប Rolls-Royce ខណៈពេលខ្លួនបានដឹងថា ស្វាមី នឹងទិញយកមក Surprsie ខ្លួន។ ភរិយារូបនេះ មិនបានសប្បាយចិត្តឡើយ ក្រោយដឹងរឿងនេះ ហើយថែមទំាងប្រាប់ស្វាមីចំៗប៉ុន្មានម៉ាត់ថា ៖

“ប្តីចង់ទិញ Rolls-Royce surprise អោយចៃដន្យមានអ្នកស៊ើបការណ៍អោយ តេទៅភ្លាម បើហ៊ានទិញលែងគ្នា ព្រោះក្តីសុខរបស់ខ្ញុំមិនមែនលើសំភារនិយមទេ ស្គាល់ខ្ញុំអោយច្បាស់ បើទិញដី ទិញផ្ទះ ប៉ុន្មានក៏មិនស្តាយដែរ សម្រាប់ខ្ញុំអាចថា ខ្ញុំសាច់កម្ម ខុសគេ ខុសឯងចូលចិត្តហត់ ចូលចិត្តរវល់ មិនចូលចិត្តលេងសំភារនិយម ឬមកពីខ្ញុំ មានមិនទាន់ដល់ទេដឹង បានមិនទាន់ចង់បានវា។

ចូលចិត្តសប្បាយ ចូលចិត្តជីវិតសាមញ្ញ នេះជាក្តីសុខពិតរបស់ខ្ញុំ គឺឃើញស្នាមញញឹមមនុស្សជំវិញខ្លួន គឺគ្រប់គ្រាន់។ អរគុណសម្រាប់ទឹកចិត្តប្តីសម្លាញ់ តែសុំមិនទទួល ទង្វើរបងចំពោះអូនរាល់ថ្ងៃ មានតំលៃជាង Rolls Royce មានក្តីសុខជាងមានRolls Royce 20គ្រឿងទៀតPu Mab”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នា comment ថា ៖ ខ្ញុំស្រលាញ់គំនិតបង នេះបានចំជាអ្នករកសុីពិតប្រាកដ (សុខចិត្តយកទ្រព្យ មិនយកបំណុល), ខ្ញុំសរសេីរចិត្តប្ដីប្រពន្ធបងមែន, ពិតជាគួរអោយគោរពមែន, ត្រូវហើយបង ចូលចិត្តភាពសាមញ្ញ អ៊ីចឹញហើយ ស្រួលហោះហើរ បានប៉ុនបងប្រុស គ្រប់គ្រាន់លើសលប់ហើយបង ព្រមទំាងនៅមាន comment ល្អៗជាច្រើនចំពោះស្វាមីភរិយាមួយគូនេះ៕

Related posts

Leave a Comment