រំភើបណាស់! ទារិកា ត្រូវម្តាយបោះចោលនៅគំនរសំរាម ពេលនេះមានឪពុកម្តាយថ្មីហើយ និង ក្លាយជាកូនធម៌ ពូឈីវ ទៀត…

លោក ឡា ពិសិដ្ឋ ដែលមនុស្សភាគច្រើនស្គាល់ថា ពូឈីវ លោកគឺជាអ្នកគ្រាំទ្របាល់បាត់កម្ពុជាជួរមុខ និង ជាអ្នកបំផុសចលនាស្រឡាញ់បរិស្ថានមួយរូបដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងក្រសែរភ្នែកយុវវ័យ និង ក្មេងៗ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ កាលពីម្សិលមិញថ្ងៃទី ៤ សីហា ២០២០ នេះ ពូឈីវ បានទៅចុះជួបគ្រួសារប្តីប្រពន្ធ ២ នាក់ក្នុងគោលបំណងសួរពីបញ្ហាសុខភាពរបស់ទារិកាដែលរើសបានពីគំនរសំរាមដោយត្រូវម្តាយចិត្តអប្រិយច្រកថង់ខ្មៅទាំងមិនទាន់កាត់ផ្ចិតផងនោះ យកទៅបោះចោលនៅគំនរសំរាមមួយកន្លែងនៅសង្កាត់ចាក់អង្រែក្រោម កាលពីយប់ថ្ងៃទី ២ សីហា កន្លងទៅ ។

ក្នុងនោះ ពូឈីវ បាននាំយកនូវទឹកដោះគោ ខោទឹកនោម និង ថវិការចំនួន ដែលជាអំណោយសប្បុរសជនទៅជូនគ្រួសារប្តីប្រពន្ធ ២ នាក់ខាងលើផង និង ស្នើសុំយកទារិកាកម្សត់ខាងលើធ្វើជាកូនធម៌ទៀតផង ។

គួរំលឹកផងដែរថា កាលពីយប់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ នៅចំណុចគំនរសំរាមមុខរោងចក្រកាត់ដេរមួយក្បែរជិតផ្សារក្រមួន លើផ្លូវជាតិលេខ ២ ភូមិព្រែកតាឡុង ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទារិកាដ៏កម្សត់មួយ

ត្រូវបានប្រជាពលរដ្ឋ និង កម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម ដោយមិនដឹងថា ម្តាយឬឪពុកចិត្តអប្រិយរូបណាឡើយ បានបោះបង់ចោលកូនរបស់ខ្លួនដូចសត្វធាតុ តែពិតជាសំណាងល្អដែលទារិកានោះនៅមានជីវិត ហើយត្រូវបានប្រជាពលរដ្ឋឮសូរសំឡេងយំ ក៏ដើររកមើលទើបឃើញក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង ៕

Related posts

Leave a Comment