ទៀតហើយ! នៅចិន មានមនុស្ស ៦ នាក់ស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីមួយ ជិតទីក្រុងវូហាន…

យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់នៅក្នុងការផ្ទុះរោងចក្រគីមីដ៏កក្រើកនៅក្បែរទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ ម្សិលមិញនេះ ។ ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយជាតិបានបង្ហាញនូវរូបភាព និង វីដេអូជាច្រើនដែលបង្ហាញពីផ្សែងខ្មៅអួរអាប់ពាសពេញមេឃគ្រប់ដណ្តប់ខេត្ត ហួប៉ី ។

ការផ្ទុះរោងចក្រគីមី សម្រាប់ផលិតស៊ីលីកូននេះ គឺស្ថិតនៅក្នុងក្នុងទីក្រុង ស៊ានតាវ ដែលមានប្រជាជនរស់នៅប្រមាណជា ១,៥ លាននាក់ និង មានចម្ងាយប្រមាណជា ១០៩ គីឡូម៉ែត្រ នៅភាគនារតីនៃទីក្រុង វូហាន ។

បន្ទាប់ពីកើតហេតុ រដ្ឋាភិបាល និង អាជ្ញាធរប្រចាំទីក្រុងបានបញ្ជូនឡានទឹកចំនួន ១៤ ឡាន និង អ្នកជួយសង្រ្គោះច្រើនជាង ១០០ នាក់ មានទាំងអ្នកពន្លត់អគ្គីភ័យ អាជ្ញាធរបរិស្ថានជាដើម ដើម្បីស្វែងរកអ្នកនៅមានជីវិត និងជួយសង្គ្រោះឱ្យរួចផុតពីកន្លែងកើតហេតុ ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ មានមនុស្ស ៦ នាក់បានស្លាប់ ដោយម្នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្ស ៥ នាក់ទៀត ត្រូវបានបាត់ខ្លួនក្នុងកំឡុងពេលហេតុការណ៍នោះកើតឡើង ៕

Related posts

Leave a Comment