ក្រោយពីស្នងការនគរ បាលខេត្តកណ្ដាល ព្រមានចាត់វិធានការលើខ្លួនជុំវិញការបំប៉ោងព័ត៌មាននោះ អ្នកលក់ផលិ តផ លតាមអនឡាញដ៏ល្បីអ្នកនាង Love Riya នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញមុខសុំទោសស មត្ថកិច្ចចំពោះការនិយាយនេះ ហើយក៏បានប្រតិកម្មទៅនឹងទំព័រហ្វេសប៊ុកមួយចំនួនផងដែរ។
នៅក្នុងការឡាយវីដេអូរបស់ខ្លួន អ្នកនាង Love Riya បាននិយាយថា «..ឥឡូវជំហានទី១ នាងខ្ញុំ Love Riya ក៏សុំទោសចំពោះពុកម៉ែបងប្អូនទាំងអស់គ្នា ហើយឥឡូវនឹង មុននឹងខ្ញុំនិយាយក៏ខ្ញុំសុំទោសដល់បងៗស មត្ថកិច្ចផងដែរ… ធម្មតារឿងនេះខ្ញុំមិនបានប្ដឹងផ្ដល់អ្វីទាំងអស់ ហើយហេតុអ្វីបានខ្ញុំនិយាយថាបាត់លុយ៣០ម៉ឺន…សំណាងហើយដែលខ្ញុំមិននិយាយដល់លើសនឹង តាមពិតខ្ញុំនិយាយនឹង ខ្ញុំនិយាយបំភ័យចោរទេ ហើយខ្ញុំនិយាយលេងទេ…ឥឡូវខ្ញុំទទួលស្គាល់ហើយថាខ្ញុំខុស ដែលខ្ញុំយករឿងនេះមកនិយាយលេង…»។
ជាមួយគ្នានេះ អ្នកនាង Love Riya ក៏បានប្រតិកម្មទៅនឹងទំព័រហ្វេសប៊ុកមួយចំនួន ដែលយកវីដេអូនាងទៅកា ត់.តតែក្បាលដំបូងដើម្បីចង់ល្បីទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយអ្នកនាងថា តាមពិតដំបូងនិយាយនិយាយមែន តែនិយាយលេងដើម្បីឲ្យចោរចេញមុខមកតវ៉ាប៉ុណ្ណោះ ហើយចុងបញ្ចប់នៃវីដេអូឡាយដដែលនោះ អ្នកនាងក៏បានប្រាប់ហើយថា មិនបានបាត់បង់លុយនោះដែរ។
គួរបញ្ជាក់ថា ជុំវិញរឿងនេះ កាលពីព្រលប់ម្សិលមិញ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងក រនគរ បាលខេត្តកណ្តាល បានប្រាប់គេហទំព័រក្នុងស្រុកមួយថា ៖ ក្នុងរឿង នេះលោក បានឱ្យមន្ត្រីចុះទៅដល់កន្លែងកើតហេ តុ ប្រមូលវត្ថុតាងស្តាប់ចម្លើយ ម្ចាស់ទីតាំង ហើយពិនិត្យពិតប្រាកដ មិនមា នលុ យដែលត្រូវបាត់ ខណៈលុយ ក្នុងទូដែក អត់មាន១វៀល។
លោកបន្តថា ៖ ការ Live របស់ Love Riya លើកឡើងថាបាត់លុយ ៣០ម៉ឺនដុល្លារ ជាការបំផ្លើសការពិត ប៉ុន្តែបើបន្តធ្វើអ្វីមិនមានហេតុផល លោកនឹងចាត់ការបន្តតាមច្បាប់។ តាមពិតការបំ ប៉ោងព័ត៌មាន ការផ្តល់ព័ត៌ មានក្លែង ដល់ សមត្ថកិច្ច ក្នុងចេតនា ណាមួយ ក្នុងគោ លបំណងបម្រើឱ្យផលប្រយោ ជន៍ខ្លួន អាចជាបទល្មើស៕