ក្រសួងអប់រំ បានសម្រេច ប្ដូរគោលការណ៍ មិនតម្រូវឱ្យគ្រប់ សិស្សានុសិស្ស និងគ្រប់ បុគ្គលិក នៃសា លាឯកជនទាំង២០ ដែលនឹង បើកដំណើរការ ក្នុងខែ សីហានេះ ត្រូវធ្វើតេស្តរក ជំងឺ កូវីដ-19 ទាំងអស់គ្នា នោះទេ។ការធ្វើតេស្តស្វែងរក ជំងឺកូវីដ-19គឺតម្រូវតែសិស្ស រឺ អាណាព្យាបាល និងបុគ្គលិកសា លាដែ លមានប្រវត្តិធ្លាប់ចាកចេញទៅក្រៅប្រទេស ក្រោយ ដើមខែ មិថុនាឆ្នាំ ២០២០ប៉ុណ្ណោះ។
ក្រសួងអប់រំតាម រយៈ លោក រស់ សុវាចារ អ្នកនាំពាក្យ បានបញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី ៤ខែសីហាឆ្នាំ ២០២០នេះថា ក្រសួងអប់រំបានសម្រេចប្ដូរ គោលការណ៍មិ នតម្រូវឱ្យគ្រប់សិស្សនុសិស្ស និងបុគ្គលិក គ្រឹះស្ថានសិក្សាឯកជនទាំង ២០ដែលនឹង បើកដំណើការក្នុងខែ សីហានេះ ត្រូវធ្វើតេស្តស្វែងរកជំងឺកូវិដ ១៩នោះទេ។
លោក រស់ សុវាចារ បញ្ជាក់ថា ការធ្វើតេស្តស្វែង រកជំងឺកូវីដ ១៩ គឺតម្រូវតែសិស្ស អាណាព្យាបាល បុគ្គលិករបស់គ្រឹះស្ថាន ដែលមានប្រវត្តិចាក ចេញ ទៅក្រៅប្រទេស ក្រោយដើមខែ មិថុនា ប៉ុណ្ណោះ។ ចំពោះអ្នកគ្មាន ប្រវត្តិចាកចេញក្រៅប្រទេស រឺចាកចេញក្រៅប្រទេសមុនដើមខែ មិថុនា មិនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩នោះទេ។
កន្លងមកតាមសេចក្ដីជូនដំណឹង របស់ក្រសួងអបរំ បានបញ្ជាក់ថា សាលារៀនឯកជន ចំនួន ២០ ដែលមានស្តង់ដារសុវត្ថិភាពខ្ពស់មានទីតាំងក្នុង រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាបអាច បើកដំណើការជាថ្មីក្នុងខែ សីហាឆ្នាំ ២០២០នេះ។ សេចក្ដីជូនដំណឹងនេះ ក៏បញ្ជាក់ពីវិធានការជាច្រើនចំណុច ដែលតម្រូវឱ្យសាលាឯកជនទាំងនេះ ត្រូវគោរព តាមផងដែរ ក្នុងនោះ រួមមានការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន
(ចំនួនសិស្សក្នុងថ្នាក់រៀនដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ការបាញ់ថ្នាំសម្លាប់មេរោគជា ទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដារ។ ការតម្រូវឱ្យបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន
ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា ហើយក្រសួងក៏នឹងចេញគោលការណ៍ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សាផងដែរ។ ចំពោះករណីធ្វេសប្រហែសណាមួយរបស់សាលារៀនឯកជនទាំងនោះ ក្រសួងអប់រំនឹងធ្វើការព្រមាន ហើយឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន៕