សូមប្រយ័ត្ន! ថ្ងៃនេះ វៀតណាមរកឃើញអ្នកឆ្លងនៅក្នុងសហគមន៍ ១០នាក់ បន្ថែមទៀតហើយ…

នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​សីហា​នេះ គណ​កម្មការ​​ប្រយុទ្ធ​ប្រឆាំង ​ជំងឺ​កូវីដ ១៩ ប្រចាំ​ប្រទេស​វៀតណា ម​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង ​កូវីដ ១៩ ចំនួន ១០ ករណី​ថ្មី ដោយ​ក្នុង​នោះ ៧ ករណី​រក​ឃើញ ​នៅ​ក្រុង​ដាណាង និង ៣ ករណី​ទៀត​នៅ​ ក្នុង​ខេត្ត Quang Nam ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំងឺ​ទាំង ៣ ករណី​ថ្មី​នៅ​ខេត្ត Quanf Nam មាន​អាយុ​ចន្លោះ​ពី ៣៥ ទៅ ៦៧ ឆ្នាំ ដោយ​ម្នាក់​ជា ​អ្នក​ជំងឺ​តេស្ត​វិជ្ជមាន​កូវីដ ១៩ និង​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ក្រុង​ដាណាង ។ ចំណែក ​អ្នក​ជំងឺ​ថ្មី ២ នាក់​ទៀត គឺ​បាន​ឆ្លង​វីរុស​នេះ ក្រោយ​ទាក់ទ ង​ជាមួយ​អ្នក​ជំងឺ​ដែ ល​ផ្ទុក​វីរុស​នេះ​ នៅ​ក្នុង​មន្ទីរពេទ្យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នក​ជំងឺ ៧ នាក់​ផ្សេង ​ទៀត​នៅ​ក្រុង​ដាណាង​វិញ មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៦៨ ឆ្នាំ ។ ក្នុង​នោះ​ដែរ ម្នាក់​ក្នុង​ចំណោម​អ្នក ​ជំងឺ​ថ្មី​ទាំង ៧ គឺ​ជា​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ​ក្រុង ​ដាណាង និង ៥ នាក់​ផ្សេង​ទៀត​ជា​អ្នក​ជំងឺ​នៅ​ទីនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នក​ជំងឺ​ម្នាក់​ទៀត គឺ​បាន​ឆ្លង​ វីរុស​នេះ ក្រោយ​ទាក់ទង​ផ្ទាល់​នឹង ​អ្នក​ជំងឺ​នៅ​ក្នុង​ មន្ទីរពេទ្យ ។​គិត​មក​ត្រឹម​ថ្ងៃ​ទី ០៤ ខែ​សីហា​នេះ ប្រទេស​វៀតណាម ​មាន​ចំនួន​អ្នក ​ឆ្លង​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស ​ឡើង​ដល់ ៦៥២ នាក់ ខណៈ​អ្នក​ជំងឺ​ ចំនួន ៦ នាក់​បាន​ស្លា ប់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment