រំភើបជំនួស ! ភ្ញៀវទេសចរណ៍ ជាង៦០០នាក់ ដែលជាប់គាំង នៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញហើយ, ឯកឧត្តម គួច ចំរើន បានទៅទទួលដោយផ្ទាល់ថែមទៀត (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “Huy Bunleng News” បានប្រាប់ឲ្យដឹងថា ឯកឧត្តម គួច ចំរើន បានអញ្ជើញទៅទទួលផ្ទាល់ ភ្ញៀវទេសចរណ៍ ដែលបានត្រឡប់មកពីកោះរ៉ុង នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែ ក្រុងព្រះសីហនុ ។

ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃ04.08.2020នេះ អាជ្ញាធរ រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់អូប៊រ័ល្បឿនលឿន និងមានសុវត្ថិភាព សហការពីវិសយ័ឯកជន ដឹករំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។

ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្ត លោកវរសេនីយ៌ឯកឌឹម សំបូរប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរណ៏ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា អ្នកទេសចរណ៏ច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀង ខ្យល់និងរលកខ្លាំង និងក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ (សុីនឡាគូ)។

ដោយពិនិត្យឃើញថា ថ្ងៃទី៤សីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចាត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរណ៏ទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព៕”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment