លោក សុខ ទូច ថ្លែងថា លោក ពេជ្រ ស្រស់ ចង់កេងចំណេញនយោបាយ រឿងលោក រ៉ុង ឈុន…

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនាពេលថ្មីៗនេះ ថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ចង់កេងចំណេញនយោបាយ រឿងលោក រ៉ុង ឈុន ដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធរឿងព្រំដែន ។

ថ្មីៗនេះ លោក ពេជ្រ ស្រស់ ថ្លែងតាមបណ្តាញសង្គមហេ្វសប៊ុក ដោយមានខ្លឹមសារ ទាំងស្រុង ថា ៖

ទស្សនៈជាតិនិយម ! ការចាប់លោក រ៉ុង ឈុន ប្រៀបបានផ្តល់ការដូរឲ្យប្រទេសវៀតណាម ហើយកាន់តែធ្វើឲ្យខ្មែរមានការប្រេះឆាផ្ទៃក្នុងបន្ថែមទៀត បើទោះបីជា លោក រ៉ុង ឈុន និយាយលើស ឬគ្មានមូលដ្ឋាន ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែភាគីរដ្ឋាភិបាលអាច ចេញសេចក្តីថ្លែងការណ៍បដិសេធបានហើយ ។

រដ្ឋាភិបាលគួរព្យាបាលរបួសចាស់ និង ថ្នមកុំឲ្យ មានរបួសថ្មី គឺដើម្បីឲ្យខ្មែរគ្រប់ភាគីរស់សោយ សុខក្រោមម្លប់ឆត្រ័នីតិរដ្ឋនិងរាជានិយម ហើយជាពិសេសរស់ក្រោមពាក្យស្លោក អរគុណសន្តិ ភាពដែលលោកនាយករដ្ឋមន្រ្តីបានដាក់ចេញ ។ សូមដោះលែងលោក រ៉ុង ឈុន ដើម្បីខ្មែរគ្រប់ ភាគីរឹងមាំ និងបង្ហាញនូវភាពខ្លាំងខ្មែរតែមួយ ។ ចំពោះរឿងទឹកដី គឺជារឿងខ្មែរគ្រប់ភាគី ហើយ បើនិយាយលើសលួសគួរបង្រួមឲ្យខ្លី ដោយកុំពង្រីកឲ្យវែង ។ ពេជ្រ ស្រស់ 02/08/2020 ៕

Related posts

Leave a Comment