សំដីមាស លោកអ៊ុំ! ឃើញគេបង្ហោះ បង្អួត​ទ្រព្យសម្បត្តិ​ ឡាន វីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងមិនសមរម្យផ្សេងទៀត ស្រាប់តែ ឧកញ៉ា ម៉ុង ឫទ្ធី ពោលពាក្យប៉ុន្មាន ហើយផ្តំាទៅវិញថា…

កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតប៉ុន្មានម៉ាត់ ក្រោយលោកបានឃើញមានគេបង្ហោះ ឈ្លោះប្រ​កែក​គ្នា​ និយា​យរឿងមិនល្អ​ ប​ង្ហោះ​បង្អួ​ត​ទ្រព្យស​ម្បត្តិ​ ឡាន​វីឡា​ លុ​យ​កា​ក់​ មា​សពេ​ជ្រ​ និងរឿង ដែ​ល​មិ​ន​ស​មរម្យ​មួយ​ចំនួន​​ទៀត តាម​ហ្វេស​ប៊ុក។ លោកបានបញ្ជាក់យ៉ាងមានន័យថា ៖

“នៅ​ក្នុង​គ្រា​ដ៏​សែន​មហាវិ​នា​សក​ម្ម ​ដោយ​សារតែ​ជំងឺ​ឆ្លង​កូរ៉ូ​ណា​ កូ​វីដ-១៩​ ដ៏ម​ហា​ប្រ​​លៃ​ នៅលេី​ភ​ពផែនដី​យេីងនេះ ​ក្នុង​​នោះ​ក៏មាន​ព្រះរាជាណា​ចក្រ​កម្ពុ​ជា​យេីង ​ផងដែ​រ ដូ​ច្នេះហេីយ​ ខ្ញុំ​​សូម​​អភ័យទោ​ស ​មុន​នឹង​​និយាយ​ ​ក្រែ​ងលោ មាន​​អា​រម្មណ៍​មិ​នល្អ​ ដល់ប្រិយមិត្ត ​នៅក្នុង​បណ្តា​ញ​ស​ង្គម​fbនេះ។

ខ្ញុំ​​សុំចិត្ត​​សុំថ្លេីម ​អ្ន​កដែល​ចូ​ល​ចិ​ត្ត ឈ្លោះប្រ​កែក​គ្នា​ និ​យាយរឿងមិ​នល្អ​ បង្ហោះ​បង្អួត​ទ្រព្យ​ស​ម្បត្តិ​ ឡា​នវី​ឡា​ លុ​យ​កា​ក់​ មា​សពេ​ជ្រ​ និង​រឿងដែល​មិ​ន​សម​រម្យ​មួយចំ​នួន​ទៀ​ត ​ប​ង្ហោះតា​ម​បណ្តា​ញ​ស​ង្គម​fb​ សូម​មេ​ត្តា​ឈប់​បង្ហោះ​ទៀត​ទៅ ព្រោះ​អីយេីង​​ត្រូវ​​ដឹង​ថា​ មិន​មែនមេីល​ឃេីញតែ​នៅ​ក្នុង​ប្រ​ទេស​​យេីងទេ​ គឺគេ​​មេីលឃេីញ​​ទូ​ទាំង​ពិ​ភព​លោក​

មាន​ទ្រព្យសម្បត្តិ​​ច្រើន​ប៉ុណ្ណា​​ ក៏​ដោយ ​រក្សា​វាទុក ទៅ​ចង់ទិញអីក៏ស្រេចតែចិត្ត ចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណា​តែ​​យក​ទ្រព្យ​ស​ម្បត្តិ ​ដែលមាននេះ យ​ក​ទៅ​វិនិយោគ​ លេីវិស័យ​ក​សិកម្ម​ កសិ​ឧស្សាហក​ម្ម​ តា​ម​អនុសាសន៍​​ណែ​នាំ​​ដ៏ខ្ព​ង់ខ្ពស់ ​របស់​​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​​យេីង​ ដេីម្បី​​ប​ង្កេីត​​ការងារ​អោ​យ​ដ​ល់​ប្រ​ជាពលរដ្ឋ​​ក្រី​ក្រ​​ធ្វើ​ និងបាន​ចូល​រួម​ចំណែក​មួ​យផ្នែក​ជាមួយ​​រាជរដ្ឋា​ភិបាល​ ក្នុង​កា​រ​កាត់បន្ថយ​ ភាព​ក្រីក្រ​ រប​ស់​ប្រជាជន​កម្ពុជា​​យេីង ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ ​សុវត្ថិភាព​សង្គម ​ផងដែរ​ ។”៕

Related posts

Leave a Comment