បន្ទាប់ពី តំណាងអយ្យការ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទគំ រា ម កំ ហែ ងហែ ក កេរ្តិ៍ ដែលបទល្មើសនេះ មានចែង ឲ្យផ្តន្ទាទោ ស តាមបញ្ញត្តិមាត្រា៣៧២,៣៧៣នៃ ក្រមព្រហ្មទណ្ឌ។លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួ រសម្រេចចេញ ដី កាប ង្គា ប់ឲ្យឃុំខ្លួនដា ក់ព ន្ធនា គារ បណ្តោះអាសន្ន នៅរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ ជនត្រូវចោទ រូបនេះ បានយកវីដេអូ និងរូបថ ត អា ក្រា ត កា យ របស់ អតី តគូដណ្ដឹងទៅចែកចា យឲ្យម្ដាយ មីង មិត្តភក្តិនិង ប ងប្អូនរប ស់នា រីរ ង គ្រោះ បាន ដឹង កាល ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី ស្ថិតក្នុង ភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនត្រូវចោ ទខាងលើ មា នឈ្មោះ អ៊ាក សុីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅភូមិស្វាយ មីង ឃុំបារគូ ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល មុខរបរ លក់ដូរ បានប្រើប្រាស់ អាខោន Facebook ចំនួន២ (ឈ្មោះ Oun Naa មិនមា នដាក់រូបភា ព លើProfile និងឈ្មោះ Sim Amm) រីឯនារី រ ង គ្រោះមា នអាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាងអ៊ុតសក់។
ជ នត្រូវចោទ នេះមា នដីកា ប ង្គាប់ឲ្យឃុំខ្លួនលេខ៣១៤២ដ.ក.ព.ឃ.ខ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ចុះហត្ថលេខា ដោយលោ កថោង ផល្លារង្សី ចៅក្រមស៊ើប សួរនៃ សាលាដំ បូងខេត្តកណ្ដាល តាមតំ ណាងអយ្យការចោទប្រកាន់ពី បទ គំរា មកំ ហែ ង ហែ ក កេរ្តិ៍ ដែលបទ ល្មើសនេះ មានចែង ឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៧២,៣៧៣នៃក្រមព្រហ្មទ ណ្ឌ។
គួរបញ្ជាក់ថា ជ ន ត្រូវចោទ និងនារីរ ងគ្រោះ បានស្រលាញ់គ្នា ៣ខែ មកហើយ និងភ្ជាប់ពាក្យ ជាមួយគ្នាបាន១ខែ ក៏ផ្ដាច់ ពាក្យវិញ រហូតម កដល់ ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ មានអាខោន Facebook ដាក់ (ឈ្មោះOun Naa ) បានផ្ញើរូប អា ក្រាត កាយ របស់ជ នរ ង គ្រោះ ដែលជា រូប អា ក្រា តថត ជាវីដេអូ ធ្លាប់បានផ្ញើទៅ ឲ្យអតីត គូដណ្តឹងរ បស់ជ ន រ ង គ្រោះឈ្មោះ អ៊ាក សុីម ប្រើអាខោន ឈ្មោះ Sim Amm តែម្នាក់គត់ ។
ប៉ុន្តែមានអាខោន ឈ្មោះ Oun Naa ដែលជ ន រង គ្រោះមិនស្គាល់ បែរជាយករូប ថតនោះផ្ញើចែក ចាយឲ្យមីងរបស់ជ ន រ ង គ្រោះ ឈ្មោះគឹម ហ័ង(អាក់ខោនFacebook ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភក្តិឈ្មោះ Na Ry , ឈ្មោះ Mo Ly , ឈ្មោះ ling Black និងប្អូនប្រុសបង្កើតរប ស់ជន រង គ្រោះ ឈ្មោះ Pa Neang ។ លុះមកដល់ថ្ងៃទី៣១ ខែឆ្នាំដដែល ជ ន រ ង គ្រោះបា នមកដា ក់ពាក្យបណ្ដឹង សូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។
លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតតា មចម្លើយសារ ភាពរ បស់ឈ្មោះ អ៊ាក ស៊ីម បានឲ្យដឹងថា៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម ភេទប្រុស អាយុ១៩ឆ្នាំ បានស្រឡាញ់គ្នា ជាមួយជន រ ង គ្រោះបា នរយៈ ពេល ៣ខែ និងដេក នៅជាមួយគ្នា រហូតដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកទាំងពីរបានភ្ជាប់ ពាក្យជាមួយគ្នាបានប្រហែល១ខែ ក៏បានផ្តាច់ពាក្យវិញ ។
រហូតមកដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម បានបង្កើតអាខោន ហ្វេសប៊ុកថ្មីមួយដាក់ (ឈ្មោះ Oun Naa ) ក្នុងគោល បំណង ដើម្បីផ្ញើរូបភាព អាក្រាត កាយ ជាវីដេ អូទៅ ជ ន រ ង គ្រោះ (អតីត គូដណ្តឹង) មើល ប៉ុន្តែដោយសារ ជន រ ង គ្រោះមិនមា នទូរស័ព្ទលេង ហ្វេសប៊ុកទើប ផ្ញើរូបនោះ ទៅមីងរ បស់ជ នរ ង គ្រោះ
ដែលមានអាខោនហ្វេសប៊ុក(ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភក្តិប្រើអាក់ខោនហ្វេសប៊ុក(ឈ្មោះ Na Ry ) និងអាខោន(ឈ្មោះ Peng Pos)ដែលធ្វើការជាមួយជ នរ ង គ្រោះមើល និងថែម ទាំងប្រើពាក្យគំ រា ម ថាចង់ល្បីម្តង ទៀតមែន។បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានដាក់ ពន្ធនា គារខេត្តកណ្ដាល ជាបណ្ដោះ អាសន្ន៕